ថៃ: ពុកម៉ែ បងប្អូន និងប្រិយមិត្ដដែលជាអ្នកលេងបណ្តាញហ្វេសប៊ុកមួយចំនួន ពិតជាធ្លាប់បានស្តាប់ និងឃើញនូវវីដេអូឃ្លីបដ៏កក្រើកមួយ ដែលបានបង្ហាញពីសកម្មភាពរបស់ប្រពន្ធដើម ទៅឡូឡាដល់រោងការរបស់ប្តីខ្លួនខណៈ:ពេលដែលកំពុងតែរៀបការជាមួយស្រីថ្មី ដោយប្តីបានបង្ហាញពីមូលហេតុថាប្រពន្ធដើមខ្លួនមិនស្អាតទើបសម្រេចទៅរៀបការជាមួយស្រីថ្មី។

ប្រពន្ធដើម និងអតីតប្តី 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់គ្លីនិកកែសម្ផស្សមួយដ៏ល្បីប្រចាំប្រទេសថៃ បានបង្ហាញពីការកែសម្ជស្សរបស់អតីតប្រពន្ធដើម ដោយបានធ្វើការកែសម្ជស្ស តម្រង់ខ្ទង់ច្រមុះ កាត់ត្របកភ្នែកពីរស្រទាប់ និងធ្វើការកែមុខយ៉ាងស្រស់ស្អាតរហូតធ្វើឲ្យមានការប្រែប្រួលស្ទើរតែ៣៦០ដឺក្រ និងទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមហាជន។

ប្រពន្ធដើមក្រោយកែសម្ជស្ស

ការសម្រេចចិត្តកែសម្ជស្សរបស់អតីតភរិយាដើមនេះ ក៏ទទួលបានការគាំទ្រពីអ្នកលេងសង្គមហ្វេសប៊ុកយ៉ាងខ្លាំង ដោយហេតុថាមានអ្នកធ្វើការចុចLike និងShare នូវរូបភាពនេះខ្ទង់មុឺននាក់ និងបានសម្តែងមតិក្នុងComment ថាការដែលប្រពន្ធដើមសម្រេចចិត្តធ្វើបែបនេះ ជារឿងដែលល្អ និងធ្វើឲ្យអតីតប្តីបានភ្លឺភ្នែក៕

ប្រពន្ធដើមមុន និងក្រោយកែសម្ជស្ស
ប្រពន្ធដើមកំឡុងពេលកែសម្ភស្ស
ប្រពន្ធដើមមុន និងក្រោយកែសម្ជស្ស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]