ចិន៖ នៅថ្ងៃទី ២២ ខែមេសា Sina បានរាយការណ៍ថាតារាសម្តែងស្រី សៀវ ឡុងនី ដែលមានឈ្មោះពិត Liu Yifei បានចែកចាយរូបថតនៃការព្យាបាលរបួសនៅលើទំព័រគណនីផ្ទាល់ខ្លួនរបស់នាង នៅលើបណ្តាញសង្គម កំពុងតែទទួលបានការភ្ញាក់ផ្អើលពីសំណាក់មហាជន។
ក្នុងនោះផងដែរ រូបថតប៉ុន្មានសន្លឹក របស់តារាសម្តែងរូបនេះ កំពុងទទួលការចាក់ម្ជុលវិទ្យាសាស្ត្រដោយវេជ្ជបណ្ឌិតចាក់ម្ជុលនៅលើក និងស្មារបស់នាង ដោយគេត្រូវបានឲ្យដឹងថា នាងបានរងរបួស កំពុងតែថតខ្សែភាគយន្តថ្មី ដែលមានឈុតឆាកលោតច្រើន ដោយប្រើខ្សែពួរ ហេតុដូច្នេះបានករបស់នាងរងការប៉ះទង្គិចជារឿយៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ Liu Yifei បានចែករំលែកថានាងមានជំងឺឈឺសរសៃឡើងវិញ និងមានការបន្តទទួលការព្យាបាលដើម្បីអាចត្រឡប់ទៅថតវិញឆាប់ៗ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបានសម្តែងការព្រួយបារម្ភចំពោះសុខភាពរបស់តារាស្រីរូបនេះ នាពេលបច្ចុប្បន្នផងដែរ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]