ភ្នំពេញ៖ ធនាគារ អេស៊ីលីដា សូមជម្រាបជូនដល់អតិថិជនថា ក្នុងអំឡុងពេល រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបានបិទខ្ទប់ជាបណ្តោះអាសន្ន ធនាគារ អេស៊ីលីដា នៅតែបន្តបើកបម្រើសេវាជូនអតិថិជន និងសាធារណជនតាមរយៈ អេស៊ីលីដាម៉ូបាល សេវាកម្មធនាគារស្វ័យប្រវត្តិ និងអេធីអឹម (២៤ម៉ោង/៧ថ្ងៃ) និងសាខាខេត្ត-ក្រុងទូទាំងប្រទេស ជាធម្មតា ។

សម្រាប់សាខាធនាគារ អេស៊ីលីដា ចំនួន៨សាខា នៅក្នុងរាជធានីភ្នំពេញ បើកបម្រើសេវាធនាគារជូនអតិថិជនជាធម្មតា មានដូចជា ការិយាល័យកណ្តាល សាខាបឹងត្របែក សាខាចោមចៅ សាខាស្ទឹងមានជ័យ សាខាព្រែកព្នៅ សាខាជ្រោយចង្វារ សាខាច្បារអំពៅ​ និងសាខាផ្សារដើមថ្កូវ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ដើម្បីរក្សាគម្លាត និងសុវត្ថិភាពក្នុងការចាយក្រដាសប្រាក់ផ្ទាល់ អតិថិជនទាំងអស់ អាចធ្វើប្រតិបត្តិការ ទូទាត់បង់ប្រាក់តាមរយៈ អេស៊ីលីដាម៉ូបាល(២៤ម៉ោង/៧ថ្ងៃ)បានយ៉ាងងាយ និង កុំភ្លេចចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ៣ការពារ ៣កុំ ទាំងអស់គ្នាដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត១៩។

គួររំលឹកដែរថា សម្រាប់អតិថិជនដែលមិនទាន់មានគណនីអេស៊ីលីដាម៉ូបាល គឺអាចបង្កើតបានដោយខ្លួនឯង តាមទូរសព្ទបានយ៉ាងងាយស្រួល ដោយតម្រូវឲ្យមានអាយុចាប់ពី១៨ឆ្នាំឡើង។ លោកអ្នកគ្រាន់តែចូលទៅ Appstore PlayStore ឬ Huawei AppGallery រួចវាយពាក្យ ACLEDA Mobile ។ បន្ទាប់ពីទាញយករួច ត្រូវបំពេញ ឯកសារសម្គាល់អត្តសញ្ញាណដូចជា៖ អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ, សៀវភៅ​គ្រួសារ, លិខិត​ឆ្លង​ដែន (នៅ​មាន​សុពល​ភាព​យ៉ាង​តិច ៣​ខែ), ឬ​ឯកសារ​បញ្ជាក់​ពី​អត្ត​សញ្ញាណ​ប្រហាក់​ប្រហែល​ផ្សេង​ទៀត​ដែល​មាន​ភ្ជាប់​ជា​មួយ​នូវ​រូប​ថត​របស់​អតិថិជន ដែល​ចេញ​ផ្សាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច ជាការស្រេច។

ចំពោះព័ត៌មានបន្ថែម ក្នុងការចុះឈ្មោះដោយខ្លួនឯងផ្ទាល់ ឬការចុះឈ្មោះនៅការិយាល័យធនាគារ និងការចុះ​ឈ្មោះ​ធ្វើ​ជា​ពាណិជ្ជករអេស៊ីលីដាម៉ូបាល ដើម្បី​អាច​ប្រមូល​ប្រាក់​ថ្លៃ​ទំនិញ-សេវាកម្ម តាម​រយៈ QR Code សូមចុចលើតំណរនេះ https://www.acledabank.com.kh/kh/khm/ps_ebacledamobile

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]