បរទេស៖ អង្គការណាសាបានចែករំលែករូបភាពមួយចំនួន ដែលបង្ហាញពីសភាពនៃស្ថានីយអវកាស Lunar Gateway ពេលដែលបង្ហោះវាទៅឋានព្រះចន្ទនៅឆ្នាំ2024។

ទីភ្នាក់ងារនេះបាននិយាយថា ស្ថានីយមន្ទីរពិសោធន៍មួយនេះនឹងក្លាយជាផ្ទះស្នាក់របស់អវកាសយានិក ក្នុងកំឡុងពេលធ្វើដំណើរទៅឋានព្រះចន្ទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ថានីយនេះនឹងមានសមត្ថភាពផ្ទុកមនុស្សបួននាក់ ហើយអង្គការណាសានឹងធ្វើការនៅទីនោះជាមួយដៃគូមកពីស្ថានីយអវកាសអន្តរជាតិដទៃទៀត រួមមានអឺរ៉ុប ជប៉ុន និងកាណាដា។

រូបភាព

ស្ថានីយនេះនឹងមាន docking port សម្រាប់ចត សម្រាប់យានអវកាស SpaceX Starship lunar lander ដែលនឹងដឹកអវកាសយានិកទៅឋានព្រះចន្ទ។

រូបភាព

ស្ថានីយ Lunar Gateway គឺជាផ្នែកសំខាន់មួយនៃបេសកកម្មរបស់កម្មវីធីអវកាស Artemis ដែលអង្គការណាសានឹងដាក់អវកាសយានិក និងអវកាសយានិកស្ត្រីដំបូងទៅឋានព្រះចន្ទនៅឆ្នាំ2024 ទោះបីជាកាលបរិច្ឆេទអាចត្រូវបានពន្យារពេលក៏ដោយ។

បេសកកម្ម Artemis ទាំងមូល រួមទាំងស្ថានីយ Lunar Gateway នឹងត្រូវបញ្ជូនទៅឋានព្រះចន្ទដោយប្រើរ៉ុក្កែតបាញ់បង្ហោះដ៏ធំនិងថ្មីស្រឡាងរបស់ណាសា៕

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]