ថៃ៖ ជាការពិតណាស់  តារាសម្ដែងស្រីកូនពីរ អ្នកនាង Chompoo Araya ដែលជាតារាសម្ដែងល្បីឈ្មោះមួយរូប និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង នៅក្នុងវិស័យសិល្បៈថៃ។ មិនត្រឹមតែប៉ុណ្ណោះតារាស្រីហាយសូរូបនេះ មានទេព្យកោសល្យក្នុងការច្នៃប្រឌិតខ្ពស់ ទៅលើការរៀបចំសម្លៀកបំពាក់ថ្មីៗ ស្រស់ស្អាតប្លែកជារៀងរាល់ថ្ងៃផងដែរ។  

យ៉ាងណាមិញ ដូចដែរបងប្អូនបានដឹងហើយថា​ នៅក្នុងប្រទេសថៃក៏កំពុងមានការផ្ទុះរីករាយដាលពីជំងឺកូវីដ-១៩ ខ្លាំងក្លាផងដែរ ។ ពោល គេសង្គេតឃើញថា ក្រុមគ្រួសាររបស់តារាស្រីខាងលើរូបនេះ នៅតែបន្តការដំណើរកម្សាន្តជាលក្ខណៈគ្រួសារមានកូនៗដ៏គួរឲ្យស្រឡាញ់និងស្វាមីដូចធម្មតា បើទោះបីជាមានការមានការផ្ទុះកូវីដក៏ដោយ ក៏មិនមែនជាញ្ហាសម្រាប់រូបនាងឡើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានបង្ហោះរូបជាគ្រួសារជាច្រើនសន្លឹក យ៉ាងមានក្តីសុខ និងស្រស់ស្រាយខ្លាំងមែនទែនខណៈកំពុងជិះនៅលើទូក លើផ្ទៃសមុទ្រយ៉ាងធំធេង។ពោលគឺ ដោយសារការធ្វើដំណើរកម្សាន្តទៅកាន់សមុទ្រជាទីកន្លែងកម្សាន្តមួយនៅក្នុងប្រទេសថៃរបស់គ្រួសារ Chompoo ជាលក្ខណៈឯកជន ដោយពុំមានមនុស្សច្រើនកុះករអ្វីនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

Chompoo
Chompoo
Chompooនិងគ្រួសារ
Chompooនិងគ្រួសារ
Chompooនិងគ្រួសារ
Chompoo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]