ថៃ៖ បន្ទាប់ពីមានសមាជិកថ្មីកូនប្រុសម្នាក់ទៀត Kan និង Ploy បានត្រៀមរៀបចំរួចរាល់ជាមួយនឹងការមានទំនួលខុសត្រូវផ្សេងៗ និងបានត្រៀមសម្ភារៈ និងទីកន្លែង ទុកសម្រាប់កូនគេយ៉ាងរួចរាល់ ។
ក្នុងពេលបច្ចុប្បន្ន នេះអ្នកនាង Ploy ដែលជាភរិយារបស់ Kan នាងក៏បានសម្រាលកូនប្រុសដ៏គួរឱ្យក្នាញ់ បានប្រហែលជិតមួយខែមកហើយ ។ ក្នុងនោះកាលពីមុន កូនរបស់អ្នកទាំងពីរបានកើតមកឃើញពន្លឺថ្ងៃ ពួកគេក៏បានត្រៀមរៀបចំបន្ទប់យ៉ាងស្រស់ស្អាតដោយក្នុងនោះមានទាំងទូកញ្ចក់ និងទូដាក់សម្លៀកបំពាក់កូនជាច្រើនថតសម្រាប់បែងចែកប្រភេទសម្ភាររបស់កុមារដែលមើលទៅក្នុងបន្ទប់នេះមានលក្ខណៈ ធំទូលាយ ព្រមទាំងមានផាសុកភាពគួរឱ្យចង់រស់នៅគឺទុកសម្រាប់កូនប្រុសរបស់ពួកគេរួចជាស្រេចហើយ ។ ដោយអ្នកទាំងពីរនាក់បានជួលឱ្យក្រុមហ៊ុនផ្នែកតុបតែងបន្ទប់មករៀបចំជូន ក្នុងនោះ Kan ក៏បានឱ្យភរិយារបស់គេជាអ្នកជ្រើសរើស ថាគួររៀបចំបែបមេ៉ច តាមតម្រូវចិត្តរបស់ខ្លួនឯងគេនឹងរៀបចំឱ្យបានគ្រប់យ៉ាងតាមអ្វីដែលនាងត្រូវការ និងពេញចិត្ត សម្រាប់ការរៀបចំមួយនោះគឺប្រើរយៈពេល១៥ថ្ងៃមុន ដើម្បីឱ្យទាន់ពេលកូនរបស់ពួកគេបាន កើតមក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]