ថៃ៖ ពុកម៉ែបងប្អូនមួយចំនួនធំ ប្រាកដជាបានស្គាល់ហើយកំពូលតារាកំប្លែងជើងរបស់ប្រទេសថៃ លោក Kom Chauncheun ដែលជាតួអង្គកំប្លុកកំប្លែងមួយរូបនៅក្នុងរឿង អ្នកប្រដាល់មិនដែលឈ្នះ ដែលតារារូបនេះ បានឆ្លងជំងឺកូវីដ១៩ និងកំពុងស្ថិតក្រោមការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យថៃ។

យោងតាមសារព័ត៍មានបានបញ្ជាក់ឱ្យដឹងទៀតថា តារាកំប្លែងលោក Kom Chauncheun ត្រូវបានបញ្ជូនចូលក្នុងបន្ទប់សង្គ្រោះបន្ទាន់ (ICU) ក្រោយពីវីរុសកូវីដ១៩ បានវាយលុកដល់សួតរបស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការបញ្ជាក់ឱ្យដឹងពីកូនស្រីរបស់តារាកំប្លែងជើងចាស់រូបនេះ បានឱ្យដឹងថា ឪពុករបស់នាងមានសភាពហត់ខ្លាំងជាងមុន តែមិនមានអាការៈក្តៅខ្លួនឡើយ។ ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យ បានប្រើប្រាស់ប្រដាប់ជំនូយអុកស៊ីសែនដើម្បីជួយសម្រួលដល់ការដកដង្ហើមរបស់រូបលោក ដើម្បីឱ្យសម្ពាធឈាមដំណើរល្អ ដោយកំពុងស្ថិតការតាមដានយ៉ាងម៉ត់ចត់ពីគ្រូពេទ្យ។​ គួរបញ្ជាក់ផងដែរថា ភរិយារបស់តារាកំប្លែងរូបនេះ ក៏មានវិជ្ជមានកូវីដ១៩ផងដែរ ក្រោយពីធ្វើតេស្តជាលើកទី២។

ចំពោះដំណឹងនេះ បានធ្វើអ្នករួមអាជីពជាអ្នកសិល្បៈដូចគ្នា និងអ្នកគាំទ្រ បានផ្ញើរសារជូនពររូបលោក​ជាមួយភរិយា យកឈ្នះនិងឆាប់ជាពីវីរុសដ៏កំណាចមួយនេះផងដែរ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

តារាកំប្លែងលោក Kom Chauncheun
លោក Kom Chauncheun នៅក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ
លោក Kom Chauncheun​ និងភរិយា 
លោក Kom Chauncheun និង កូនស្រី 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun 
លោក Kom Chauncheun នៅក្នុងរឿងអ្នកប្រដាល់មិនដែលឈ្នះ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]