បរទេស ៖ មិនសល់តែ ជាង២០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតសម្រស់ថ្នាក់ពិភពលោក Miss Universe 2020 នឹងត្រូវផ្សាយបន្តផ្ទាល់ ស្ទើរគ្រប់ប្រទេស ដែលនឹងត្រូវប្រារព្ធឡើង ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
ជាមួយគ្នានេះ ឆ្នាំនេះ កម្ពុជាក៏បាន បញ្ជូនបេក្ខភាពទៅចូលរួមផងដែរ នោះគឺ កញ្ញា រ៉េត សារីតា មិនត្រឹមតែប៉ុណ្ណោះ អ្នកគាំទ្ររូបនាងជាច្រើន ដាក់ការរំពឹងថា ឆ្នាំនេះ កញ្ញានឹងអាចទទួលបានលទ្ធផល គាប់ប្រសើរមកកាន់មាតុប្រទេសវិញ ដោយសារតែ ការសម្លឹងឃើញពី សមត្ថភាពជ្រៅជ្រះ ខាងផ្នែកភាសា និងចំណេះដឹងទូទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតែប្រសិនបើយើងក្រឡេកទៅមើល ដៃគូប្រជែង ជាពិសេស ប្រទេសក្នុងតំបន់អាស៊ានទាំងនេះ ដែល បានបញ្ជូនបេក្ខភាពខ្លួនទៅប្រកួត ដូចសព្វដងនោះ គឺមិនធម្មតាប៉ុន្មានដែរ គួរបញ្ជាក់ផងដែរថា បេក្ខភាពក្នុងតំបន់ អាស៊ានបច្ចុប្បន្ន កំពុងតែទទួល បានការចាប់អារម្មណ៍ពី សំណាក់ឆាកអន្តរជាតិ យ៉ាងខ្លាំង ទាំងសម្រស់ និងសមត្ថភាព របស់បេក្ខភាពម្នាក់ៗ។
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
១. កញ្ញា Thuzar Wint Lwin អាយុ ២២ឆ្នាំ ជាតំណាង ប្រទេសមីយ៉ាន់ម៉ា
២.កញ្ញា Bernadette Belle Ong អាយុ ២៦ឆ្នាំ ជាតំណាង ប្រទេសសិង្ហបុរី
៣. កញ្ញា Nguyễn Trần Khánh Vân អាយុ ២៦ឆ្នាំ ជាតំណាង ប្រទេសវៀតណាម
៤.កញ្ញា Amanda Obdam អាយុ ២៧ឆ្នាំ ជាតំណាង ប្រទេសថៃ
៥.កញ្ញា Rabiya Mateo អាយុ ២៤ឆ្នាំ ជាតំណាង ប្រទេសហ្វីលីពីន
៦.កញ្ញា Christina Lasasimma អាយុ ២៧ឆ្នាំ ជាតំណាង ប្រទេសឡាវ
៧. កញ្ញា Ayu Maulida Putri អាយុ ២៣ឆ្នាំ តំណាង ប្រទេសឥណ្ឌូណេស៊ី
៨. កញ្ញា Sarita Reth អាយុ ២៦ឆ្នាំ តំណាង ប្រទេសកម្ពុជា
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]