ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែមេសា កន្លងទៅថ្មីៗនេះ ពូរាជ្យ ឬហៅថា Pireach បានបង្ហោះវីដេអូឃ្លីបមួយ អបអរសាទរខួប១ឆ្នាំ នៃការប្រឡូកក្នុងវិស័យផលិតវីដេអូ និងការបង្កើតផេកហ្វេសប៊ុកផ្ទាល់ខ្លួនជាផ្លូវការ។

ពូរាជ្យ 
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្អែកតាមវីដេអូឃ្លីបមានរយៈពេលប្រម៉ាន១២នាទីនេះដែរ ពូរាជ្យ បានរៀបរាប់អំពីរសមិទ្ធផលរយៈពេល១ឆ្នាំ ដែលខ្លួនទទួលបានដូចជា Followers លើផេកផ្លូវការរហូតដល់ ១៣ម៉ឺននាក់ និងទទួលបានការចូលមើលវីដេអូចំនួនច្រើនរហូតដល់មួយ១លាន៥សែនដងឯណោះ។

មិនត្រឹមតែប៉ុណ្ណោះ ពូរាជ្យទទួលបានការចុះកុងត្រាជាមួយ Agency Dream Team ជាផ្លូវការ សម្រាប់ការផលិតវីដេអូ និង Content ប្លែកៗផ្សេងៗ។

ក្នុងវីដេអូនេះដែរ ពូរាជ្យ ថែមទាំងនិយាយរៀបរាប់ទាំងទឹកភ្នែក អរគុណទៅនារីម្នាក់បន្ទាប់ពីប៉ាម៉ាក់របស់ខ្លួន នោះគឺអ្នកគ្រូរបស់លោក ដែលតែងតែផ្តល់កម្លាំងចិត្ត លើកទឹកចិត្តលោកគ្រប់ពេលមិនឲ្យបោះបង់ក្តីស្រម៉ៃ និងតែងតែឃើញរូបលោកស្រក់ទឹកភ្នែកច្រើនជាងគេ ក៏ប៉ុន្តែនៅពេលនេះអ្នកគ្រូរបស់លោកមិននៅក្នុងប្រទេសកម្ពុជានោះទេ។

ពូរាជ្យ 

ទោះជាយ៉ាងណាក្តី សម្រាប់ពូរាជ្យ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររំភើបចិត្តជាមួយសមិទ្ធផលរបស់លោកដែលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ហើយគ្រប់គ្នាក៏បានជូនពររូបលោកឲ្យកាន់តែជោគជ័យ និងទទួលបានអ្នកគាំទ្រកាន់តែច្រើនជាងនេះបន្ថែមទៀត។

គួររម្លឹកដែរថា ពូរាជ្យ ឬ Pireach គឺជាអ្នកផលិតវីដអូក្នុងបណ្តាញសង្គមទើបតែរយៈពេលជាង១ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែសន្ទុះនៃការគាំទ្ររបស់លោក ហាក់កើនឡើងគួរឲ្យកត់សម្គាល់។ ហើយមិនត្រឹមតែប៉ុណ្ណោះ ពូរាជ្យ គឺជាសមាជិកក្នុងក្រុមចម្រៀង Thirty-Five ហើយថែមធ្លាប់ចូលរួមប្រកូតក្នុងកម្មវីធី X-Factor Cambodia រដូវកាលទី១ ដោយទទួលបាន Yes ដល់ទៅ៤ពីគណកម្មការ និងធ្លាប់ឡើងសម្តែងលើឆាកតន្រីជាច្រើនផងដែរ៕

ចង់ជ្រាបថា វីដេអូគម្រប់ខួប១ឆ្នាំនៃការផលិតវីដេអូរបស់ពួរាជ្យ បែបណាខ្លះនោះ តោះទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]