ខេត្តកំពង់ចាម៖ យោងតាមសេចក្តីសម្រេចជាបន្តបន្ទាប់ពីរដ្ឋបាលខេត្តកំពង់ចាម បានឱ្យដឹងថា រដ្ឋបាល បានសម្រេចបិទខ្ទប់ភូមិចំនួន៤ ដែលមានទីតាំងភូមិសាស្ត្រស្ថិតក្នុងស្រុកស្រីសន្ធរ បាធាយ និងកងមាស ក្នុងខេត្តកំពង់ចាម ចាប់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១នេះ ក្នុងគោលបំណងដើម្បីទប់ស្កាត់រីកដាលនៃជំងឺកូវីដ កុំឱ្យឆ្លងចូលទៅក្នុងសហគមន៍ដទៃទៀត។

ក្នុងនោះដែរ ភូមិទាំង៤ ដែលត្រូវអាជ្ញាធរបិទខ្ទប់មានដូចជា៖ ភូមិទ្រា និងភូមិកំផ្លាក់នៃស្រុកស្រីសន្ធរ។ ភូមិសំបូរ នៃស្រុកបាធាយ និងភូមិថ្មី នៃស្រុកកងមាស។ ការបិទខ្ទប់នេះ ធ្វើឡើងក្រោយមានករណីឆ្លងនៃវីរុសកូវីដ១៩ ជាបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក គិតមកទល់ថ្ងៃទី២២ ខែមសា នេះ ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នកមានវីរុសកូវីដ១៩​ សរុបចំនួន ៨១៩៣នាក់ អ្នកជាសះស្បើយ មានចំនួន ២៩២៤នាក់ អ្នកកំពុងសម្រាកព្យាបាលមានចំនួន ៥២០៤ នាក់ និង អ្នកស្លាប់បាត់បង់ជីវិតដោយសារវីរុសកូវីដ១៩ មានចំនួន ៥៩ នាក់៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម
សកម្មភាពអាជ្ញាធរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]