ភ្នំពេញ: ផ្អែកតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ដោយនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥១៦នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍។
គូសបញ្ជាក់ផងដែរថា នៅក្នុងអត្តសញ្ញាណបុគ្គលវិជ្ជមាន ទាំង៥១៦នាក់ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ ក៏មានបុគ្គលវិជ្ជមានកូវីដ១៩ម្នាក់ ស្ថិតនៅលេខរៀងទី៣៤១ គឺលោក ឡោ សាវីន អាយុ៦១ឆ្នាំ មានតួនាទីជា អគ្គនាយកក្រសួងព្រះបរមរាជវាំង ស្នាក់នៅផ្ទះលេខ៨៧E ផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បានវិជ្ជមានកូវីដ១៩ និងកំពុងសម្រាកព្យាបាលតាមដានអការ:ជាបន្ត។
សូមរំលឹកផងដែរថា ក្នុងសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីដដែលនេះ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលនៃជំងឺកូវីដ១៩ក្នុងព្រះរាជាណនាចក្រកម្ពុជា៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]