ខេត្តកំពង់ចាម៖ យោងតាមការសេចក្តីប្រកាសព័ត៍មានរបស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បានឱ្យដឹងថា រដ្ឋបាលខេត្ត បានរកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ លើគ្រួសារ ឈ្មោះ ខៀវ ដាឡៃ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ រួមជាមួយសមាជិកគ្រួសារដូចជា៖
១. ឈ្មោះ ខៀវ ដាលីន ភេទស្រី អាយុ ៣២ឆ្នាំ ត្រូវជាបងស្រីអ្នកជំងឺកូវីដ១៩ ខៀវ ដាលៃ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២. ឈ្មោះ ខៀវ ឈាងម៉ៃ ភេទប្រុស អាយុ ២១ឆ្នាំ ត្រូវជាប្អូនប្រុស ខៀវ ដាឡៃ
៣. ឈ្មោះ ខៀវ ម៉េងស្រូយ ភេទប្រុស អាយុ ១៧ឆ្នាំ ត្រូវជាប្អូនប្រុស ខៀវ ដាឡៃ
៤. ឈ្មោះ ហោ គឹមលន ភេទស្រី អាយុ ៤៨ឆ្នាំ ត្រូវជាម្តាយអ្នកជំងឺកូវីដ១៩ ខៀវ ដាឡៃ
៥. ឈ្មោះ ខុំ សុខខេង ភេទស្រី អាយុ១៨ខែ ត្រូវជាកូនអ្នកជំងឺកូវីដ១៩ ខៀវ ដាឡៃ។
ជាមួយគ្នានោះដែរ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលលទ្ធផលបង្ហាញថា អ្នកជំងឺទាំង៥ មានវិជ្ជមានកូវីដ១៩ រដ្ឋបាលខេត្តកំពង់ចាម បានចាត់ឱ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បញ្ជូនអ្នកជំងឺពីមណ្ឌលចត្តាឡីស័កទៅមន្ទីរពេទ្យខេត្តកំពង់ចាម និង បន្តស្រាវជាវរកអ្នកប៉ះពាល់ដោយផ្ទាល់ និង ប្រយោលនឹងករណីនេះផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]