ថៃ៖ សម្ដែងនូវការអបអរសាទរ ចំពោះកូនក្រមុំ កូនកំលោះ និងរីករាយជាមួយនិងការបង្កើតនូវជីវិតគូយ៉ាងផ្អែមល្ហែមរបស់ Jib Kullatida ដែលបានប្រារព្ធពិធីមង្គលការឡើងមកជាមួយបុរសរូបសង្ហា គឺលោក Prajya យ៉ាងមានក្ដីសុខ។
អាចនិយាយបានថាវាពិតជារំភើបខ្លាំងណាស់សម្រាប់គូស្វាមីភរិយាថ្មី កូនក្រមុំ Jib Kullatida និងកូនកំលោះលោក Prajya ដែលបានទាក់ទងគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយទើប សម្រេចចិត្តរៀបការសាងគ្រួសារជាមួយគ្នានៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២១ កន្លងទៅនេះបន្ទាប់ពីលោក Prajya បានសុំនាងរៀបការកាលពីខែ វិច្ឆកា ឆ្នាំមុនកន្លងទៅនេះ។ អ្នកទាំងពីរ បានចូលពិធីមង្គលការយ៉ាងរីករាយនិងមើលទៅគឺស្រស់ស្អាតសាកសម គ្នាឥតខ្ចោះ និងពិតជាកក់ក្ដៅខ្លាំងណាស់ បើទោះបីជាពិធីមួយនោះមិនសូវ អធិកអធម មើលទៅ សាមញៗធម្មតា តែពិតណាស់អ្នកទាំងពីរគឺមានក្ដីសុខជាខ្លាំង ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]