ឥណ្ឌា: ដូចដែលប្រិយមិត្ត ពុកម៉ែ បងប្អូន និងទស្សនិជនបានជ្រាបរួចស្រាប់មកហើយថា ឥណ្ឌាជាប្រទេសដែលប្រជាជនច្រើនជាងគេលំដាប់ថ្នាក់លេខ២នៅលើពិភពលោក បន្ទាប់ពីប្រទេសចិន ហើយក្នុងពេលបច្ចុប្បន្ននេះ ឥណ្ឌាបានជួបប្រទះទៅនឹងការកើនឡើងជាគំហុកនៅចំនួនអ្នកឆ្លងវីរុសកូវីដ១៩ រហូតដល់ទៅជាង១៦លាននាក់ដែលធ្វើឲ្យតួលេខនៃការឆ្លងសរុបរបស់ឥណ្ឌាស្ថិតនៅចំណាត់ថ្នាក់លេខ២បន្ទាប់ពីសហរដ្ឋអាមេរិក។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ដោយហេតុថាមានការកើនឡើងខ្លាំងនូវចំនួនអ្នកឆ្លងប្រចាំថ្ងៃ ប៉ូលីសនិងសមត្ថកិច្ចឥណ្ឌា បានធ្វើការណែនាំ និងប្រាប់ដល់ប្រជាជនមេត្តាកុំចេញក្រៅផ្ទះ និងកុំប្រមូលផ្តុំ ព្រមទាំងមានការរៀបចំជាការណែនាំដោយមានការចូលរួម ក្នុងការតុបតែងមុខមាត់ជាតួអង្គព្រះរាម ព្រះលក្ម្សណ៍ ហនុមាន ទ័ពស្វា ដែលជាតួអង្គនៅក្នុងរឿងរាមយណ:ឥណ្ឌា ចុះចែកម៉ាសការពារ ដើម្បីជាសារអប់រំ និងបង្ហាញដល់ប្រជាជនឥណ្ឌា ឲ្យមានការប្រុងប្រយ័ត្នចំពោះសុវត្ថិភាពផ្ទាល់ខ្លួន កំឡុងពេលនៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅប្រទេសឥណ្ឌា៕
ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមទស្សនារូបភាព ដែលមាននៅផ្នែកខាងក្រោមនេះ÷
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]