ខេត្តកំពត៖​​ យោងតាមវីដេអូមួយដែល​ បុរសម្នាក់បានបញ្ចេញវីដេអូមួយ ដែលខ្លួនបានបង្ហោះនៅលើបណ្តាញសង្គម ព្រមទាំង បោះពាក្យសម្តីថា រូបគេបានចាកចេញពីភ្នំពេញទៅខេត្តកំពតបានយ៉ាងងាយស្រួល ហើយថែមទាំងបានឡាយវីដេអូ ដោយចោទសួរទាំងចម្ងល់ថា អ្នកណាថាមកកំពតមិនបាន។

ក្នុងនោះដែរ ក្នុងវីដេអូមួយដែលបុរសរូបនេះ បានបង្ហោះនៅលើបណ្តាញ ក្រោយពីខ្លួនចេញពីភ្នំពេញ មកខេត្តកំពតបានជោគជ័យ ដូច្នេះថា៖​ មកដល់ផ្ទះៗ អ្នកណាគេមកពីភ្នំពេញអត់កើត សួស្តី មកដល់កំពតហើយ នៅជាមួយប្អូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីទទួលបានព័ត៌មាននេះរយៈពេល០១ម៉ោង កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានស្រាវជ្រាវរកឃើញបុគ្គលរូបនេះគឺមានឈ្មោះ ផល ដារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ មានមុខរបរជា ជាងកាត់កញ្ចក់ (នៅភ្នំពេញ) និងទីកន្លែងកំណើត ភូមិ អង្គសុរភី ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

បច្ចុប្បន្នសមត្ថកិច្ចខេត្តកំពត កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

បុរសល្មើសបម្រាមរដ្ឋាភិបាល 
បុរសល្មើសបម្រាមរដ្ឋាភិបាល និង សមត្ថកិច្ច 
បុរសល្មើសបម្រាមរដ្ឋាភិបាល
សមត្ថកិច្ច ចុះឃាត់ខ្លួនបុរសល្មើសបម្រាបរដ្ឋាភិបាល
សមត្ថកិច្ច ចុះឃាត់ខ្លួនបុរសល្មើសបម្រាបរដ្ឋាភិបាល
វីដេអូរបស់បុរសល្មើសបម្រាបរដ្ឋាភិបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]