កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ ត្រូវបានគេរាយការណ៍មក ថាសមាជិកកូនពៅ នៃក្រុមចម្រៀងនារីនាំមុខ Lisa BLACKPINK បានក្លាយជាតារាបង្ហាញមុខ លើគម្របមុខ សម្រាប់ទស្សនាវដ្តី Vogue នៅប្រទេសជប៉ុន និងត្រូវចេញផ្សាយ ខែមិថុនា ខានមុខនេះ។
ដោយឡែក ជាមួយរូបភាពត្រូវបាន ទម្លាយបានចែកចាយពាសពេញលើអ៉ីនធឺណែត តារាស្រីរូបនេះ ត្រូវបានគេកោតសរសើរជាខ្លាំង ជាមួយស្ទីលនៃស្ទាយ៍ថតរូបរបស់នាង ដែលរូបនាងពិតជាមានទេពកោសល្យ ក្នុងរសនិយមជាតារាម៉ូដែល គួបផ្សំសម្លៀកបំពាក់ មានតម្លៃថ្លៃៗ ជាមួយឈុត ក៏ដូចជាប្លង់នីមួយៗ មើលទៅពិតជាសមសួន សាកសមជាខ្លាំងសម្រាប់រូបនាង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ មិនមានមនុស្សមិនតិចនាក់នោះទេ ដែលបានឃើញហើយ មានចិត្តចង់លួចស្ទីលចម្លងម៉ូត នៃការលេងខ្លួន តាមរូបនាង ក៏ដូចជាចង់ដឹង ចង់ឬនៃម៉ូត Fashion ទាំងនោះ ហេតុដូច្នេះ បង្វែរអារម្មណ៍របស់ប្រិយមិត្ត មកជីកកកាយ ម៉ូតខោអាវ បូករួមតម្លៃនៃឈុតនីមួយៗរបស់ Lisa ថាវាមានតម្លៃកម្រិតណា!
ចង់ដឹងថាមានប្រ៊េនអ្វីខ្លះ ក៏ដូចជាមានតម្លៃប៉ុន្មាន សូមទស្សនារូបភាពខាងក្រោម៖
១. ឈុតទីមួយ
ឈុតក្នុងចំណោមសម្លៀកបំពាក់ដំបូងដែល Lisa បានស្លៀកគឺសម្លៀកបំពាក់ ជាមួយរ៉ូបទឹកមាសស្រាលដែលជាប្រេ៊ន CELINE មានដៃមួយម្ខាង ដែលមានតម្លៃ ៧២២១ដុល្លារ បូករួមជាមួយមួកសាមញ្ញ ដែលមានតម្លៃ ៣៧៤ដុល្លារ។
២. ឈុតទី ២
នៅក្នុងឈុតទី ២ នៃគម្របទស្សនាវដ្តី Lisa កំពុងបង្ហាញសម្រស់ធម្មតាបែបសាមញ្ញ ប៉ុន្តែនាងធ្វើឱ្យវាមើលទៅដូចជាបង្ហាញម៉ូដពិតជាអស្ចារ្យខ្លាំង ជាមួយប្រ៊េន CELINE ដដែល ជាមួយអាវកាក់ ដែលមាតម្លៃ ៥០៦ដុល្លារហើយ បន្ថែមខោខ្លីអត្តពលកម្មស្បែកជាមួយតម្លៃ ២៥០០ដុល្លារ គួបផ្សំនឹងអាវក្រៅមានតម្លៃប្រហែល ២៩៨៥ដុល្លារ។
៣. ឈុតទី ៣
សម្លៀកបំពាក់ ក្នុងការថតរូបនេះ រូបនាង បានកំពុងទាក់ក្រសែរភ្នែកស្ទាយ៍បែបរ៉ក ជាមួយអាវខើច ដែលមានតម្លៃ ១៥២៧ដុល្លារ ដែលពិតជាស៊ីគ្នា សមយ៉ាងខ្លាំង គួរចង់គយគន់ ទៅនឹង ខោខូប៊យ ដែលមានតម្លៃ ៦៨០ដុល្លារ។ ជាពិសេសនោះអាវក្រៅស្បែកបានធ្វើឲ្យមួយប្លង់មួយនេះកាន់តែទាក់ទាញ ដែលត្រូវបានដឹងថា តម្លៃរបស់វារហូតដល់ ៣៧៤៩ដុល្លារ។
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]