ថៃ៖ នៅក្នុងសង្គមសិល្បៈថៃ មួយរយៈនេះមហាជនជាច្រើនក៏បានដឹងស្រាប់ហើយថាមានការឆ្លងនូវជំងឺកូវីដ១៩ ជាច្រើននាក់ ហើយក៏ត្រូវបានទទួលឱ្យសម្រាកព្យាបាលជំងឺមួយនេះយ៉ាងយកចិត្តទុកដាក់ ក្នុងនោះតារាមួយចំនួនមិនទាន់បានជានោះទេតែតារាមួយចំនួនទៀតក៏បានជាសះស្បើយជាបន្តបន្ទាប់ដែរ។
ជាក់ស្ដែង នៅក្នុងថ្ងៃទី២៣ ខែ មេសា ឆ្នាំ២០២១នេះបានឱ្យដឹងថាមានតារាពីររូបដែលត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាត ឱ្យត្រឡប់មកផ្ទះវិញគឺតារាសម្ដែងស្រីរូបស្រស់ Preaw និង តារាប្រុស Ballyim Uri បន្ទាប់ពីបានសម្រាកព្យាបាល ជំងឺកូវីដ១៩នៅមន្ទីរពេទ្យជាបានសះស្បើយហើយនោះ ។ក្នុងនោះផងដែរ បន្ទាប់ពីគ្រូពេទ្យអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញ Preaw ក៏បានបង្ហោះសារក្នុងIGរបស់នាងដើម្បី ផ្ដល់ដំណឹងដ៏រំភើបនេះឱ្យមហាជនបានដឹងពីអារម្មណ៍រីករាយរបស់នាងនៅពេលដែលព្យាបាលជំងឺកូវីដនេះទទួលបានជោគជ័យនិងមានពាក្យថ្លែងអំណរគុណ ដល់អ្នកដែលបានជួយលើកទឹកចិត្តនាង បន្ទាប់ពីនាងបានចូលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យកាលពីថ្ងៃទី ០៩ ខែ មេសា ឆ្នាំ២០២១ កន្លងទៅនេះ ។
ចំណែកលោក Ballyim Uri ក៏មិនខុសគ្នាដែរ លោកបានបង្ហាញពីអារម្មណ៍រំភើបដែលបានជាសះស្បើយពីជំងឺរបស់ខ្លួននៅក្នុងបណ្ដាញសង្គម ទាំងទឹកមុខស្រស់ញញឹម លើកដៃសំពះ អរគុណ ក្រុមគ្រូពេទ្យដែលបានលះបង់គ្រប់បែបយ៉ាងដើម្បីអ្នកជំងឺ ព្រមទាំងបានអរគុណ អ្នកដែលបានជួយលើកទឹកចិត្តគេរហូតមក៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]