ថៃ: ជារឿងដែលនឹកស្មានមិនដល់ និងដ៏សែនហួសចិត្តមួយ ដោយកាលពីពេលថ្មីៗកន្លងទៅនេះ ឆ្កែភីតប៊ុល អាយុ ២ឆ្នាំ ឈ្មោះ «អាយក្ស» ខាំសម្លាប់ម្ចាស់របស់ខ្លួនបណ្តាលឲ្យស្លាប់ភ្លាមៗកំឡុងពេលដែលប្រលែងលេងជាមួយ។
យ៉ាងណាមិញ ទោះបីជាយ៉ាងណាក៏ដោយ ក៏មិនមានការចាប់ និងសម្លាប់សត្វឆ្កែនោះឡើយ ដោយផ្ទុយទៅវិញ ម្ចាស់ក្រោយបាននាំវាទៅខមាទោសសពនៅឯវត្តទៅវិញ។
សូមបញ្ជាក់ផងដែរថា ហេតុការណ៍ខាងលើនេះកើតឡើងនៅក្នុងទីក្រុង នៅប៉ាតាយ៉ា ប្រទេសថៃ ខណ:ដែល ម្ចាស់អាយុ ៥៦ ឆ្នាំ ត្រូវបានឆ្កែខាងលើនេះ ខាំត្រង់កញ្ចឹងក ក្បាល និងខ្នង ហើយត្រូវបានគេឃើញនៅក្នុងថ្លុកឈាម នាម៉ោង ៣ ទៀបភ្លឺព្រឹកកន្លងទៅ៕
ប្រភពដកស្រង់រូបភាព: ហ្វេសប៊ុក(Face book)
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]