ឥណ្ឌា៖ ស្ថានភាពកាន់តែយ៉ាប់យ៉ឺត នាពេលបច្ចុប្បន្ននៅប្រទេសឥណ្ឌា មានការព្រួយបារម្ភជាខ្លាំង នៃករណីកើនឡើងយ៉ាងសន្ធឹកសន្ធាប់ នៃតួលេខ អ្នកមានវិជ្ជមានកូវីដ១៩ ដែលគេត្រូវបានរាយការណ៍មកថា ក្នុងមួយថ្ងៃ មានករណីច្រើនជាង រាប់សែនអ្នកឯណោះ។
តួយ៉ាងមិនត្រឹមតែប្រមុខរដ្ឋបានយកចិត្តទុកដាក់នោះទេ មានតារាសម្តែងជាច្រើនក្នុង បូលីវូតបានចូលរួមចំណែកយ៉ាងច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺសកលមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះទេពួកគេក៏កំពុងព្យាយាមធ្វើឱ្យជីវិតកម្មករនិងកម្មករប្រាក់ឈ្នួលប្រចាំថ្ងៃមានភាពងាយស្រួលបន្តិចផងដែរដោយផ្តល់ជំនួយជាប្រាក់ និងស្បៀងអាហារជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ វីដេអូមួយកំពុងតែត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គមដោយអះអាងថាតារាសម្តែង Aamir Khan បានបរិច្ចាកកញ្ចប់ម្សៅស្រូវសាលី មិនដល់ ១គីឡូផង មើលទៅមិនមានតម្លៃ ថែមទាំងវាមិនគ្រប់គ្រាន់ឡើយ សម្រាប់អាហារអ្នកទីទ័លក្រមួយពេល។
តួយ៉ាងអ្វីដែលនឹកស្មានមិនដល់នោះ ក្នុងកញ្ចប់ម្សៅនោះ តារាសម្តែងរូបនេះ បានបង្កប់ទៅក្រដាសប្រាក់មានតម្លៃរហូតទៅដល់ ១៥.០០០ រូពី (ប្រហែល ២០០ដុល្លារ) ក្នុងមួយកញ្ចប់ ដែលបានធ្វើឲ្យរឿងមួយនេះ មានការចាប់អារម្មណ៍ជាខ្លាំង ទៅនឹងរឿងរ៉ាវមួយនេះ។
ទោះបីជាយ៉ាងណាក៏ដោយអ្នកគាំទ្រកំពុងតែកោតសរសើរចំពោះតារារូបនេះចំពោះទឹកចិត្តសប្បុរសរបស់លោក ក៏ដូចជាវិធីសាស្រ្តក្នុងការចែកអំណោយ ព្រោះមនុស្សជាច្រើន បានបដិសេធមិនទទួលយកកញ្ចប់នេះដោយសារតែម្សៅមួយគីឡូមិនអាចបំពេញតម្រូវការបានឡើយ ហេតុដូច្នេះមានតែអ្នកដែលត្រូវការអាហារខ្លាំងប៉ុណ្ណោះ ដែលបានឈរតម្រង់យកអំណោយទាំងនេះ៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]