ថៃ៖ មហាជនមួយចំនួនប្រាកដជាបានស្គាល់ជាក់ជាមិនខានជាមួយតារាស្រីរូបស្រស់ Jak jaan ដែលនាងក៏មានឈ្មោះបោះសម្លេង ក្នុងរង្វង់សិល្បៈ ផងដែរ។ មិនតែប៉ុណ្ណោះ នាងក៏ជានារីដែលមានគូដណ្ដឹងរួចទៅហើយ នឹងត្រៀមរៀបការនៅថ្ងៃខាងមុខឆាប់ៗនេះ។

Jak jaan  និងគូដណ្ដឹង
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលថ្មីៗនេះ Jak jaan នាងបានធ្វើឱ្យមហាជនគ្រប់គ្នាមានការភ្ញាក់ផ្អើល និងមានសេចក្ដីរំភើបជំនួសនាងជាខ្លាំង បន្ទាប់ពីនាងបានផុសសំបុត្រអញ្ជើញភ្លៀវការរបស់នាង នៅក្នុង IG ដែលនេះមានន័យថានាងនឹងក្លាយជាកូនក្រមុំចូលរោងការក្នុងពេលឆាប់ៗនេះ ហើយ សំបុត្រនេះនឹងត្រៀមចែកជូនសាច់ញាតិ បងប្អូននិងមិត្តភ័ក្តិរបស់ពូកគេ ។ក្នុងនោះអ្វីដែលកាន់តែធ្វើឱ្យហ្វេនៗចាប់អារម្មណ៍ខ្លាំងនោះគឺ សំបុត្រអញ្ជើញទាំងនោះគឺមើលទៅខ្យូតៗគួឱ្យស្រឡាញ់ ព្រោះមានដាក់រូបភាពកូនឆ្កែ កូនឆ្មា ស្អាតៗដែលមានផ្កាអមជាមួយ គួរឱ្យទាក់ទាញនិងចាប់អារម្មណ៍ជាខ្លាំងណាស់។

ឃើញដូចនោះ មានមហាជន និងមិត្តភ័ក្តិជាច្រើនបានចូលទៅខមមិនសម្ដែងការត្រេកអរ និងជូនពរឱ្យអ្នកទាំងពីរមានសេចក្ដីសុខសម្រាប់ថ្ងៃពិសេសឆាប់ខាងមុខនេះ៕  

Jak jaan និងគូដណ្ដឹង
សំបុត្រអញ្ជើញការ
សំបុត្រអញ្ជើញការ
សំបុត្រអញ្ជើញការ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]