ភ្នំពេញ៖ បើនិយាយពីឈ្មោះ P-Troll ប្រហែលមានអ្នកគាំទ្រមិនតិចនោះទេដែលស្គាល់លោក ព្រោះថា Vlogger វ័យក្មេងរូបនេះ កំពុងទទួលការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកលេងបណ្តាញសង្គមជាមួយ នឹងវីដេអូប្លែកៗដែលលោកបង្ហោះនៅលើហ្វេសប៊ុក។

P-Troll
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ថ្មីៗនេះ P-Troll បានបង្ហោះវីដេអូបង្ហាញអំពីខ្សែជីវិតរបស់លោកដែលខំតស៊ូតាំងពីដំបូងរហូត ដល់មានថ្ងៃនេះ។

ក្នុងនោះដែរ P-Troll បានរៀបរាប់ថាខ្លួនបានចេញពីផ្ទះមកនៅភ្នំពេញ​តាំងពីអាយុនៅក្មេងខ្លាំង ហើយគ្រួសាររបស់លោកមិនអនុញ្ញាតិនោះទេ ក៏ប៉ុន្តែដោយសារការជំនះរបស់ខ្លួន ទើបលោកមានឱកាសស្គាល់នូវបុគ្គលមួយចំនួន ដូចជាលោក សុគន្ធដេវីត ដែលជួយឲ្យលោកកាន់តែមានបទពិសោធន៍ ក្នុងការផលិតវីដអូប្លែកៗផ្សេងៗ។

ក្រោយពីធ្វើការជាមួយលោក សុគន្ធ ដេវីត បានមួយរយៈ P-Troll ក៏បានសម្រេចចេញពីលោក ដេវីត ដើម្បីស្វែងរកឱកាស និងបទពិសោធន៍ថ្មីៗបន្ថែម សម្រាប់ការងារ ដែលលោកប៉ងប្រាថ្នា ធ្វើជាអ្នកដឹកនាំរឿងនាពេលអនាគត។

ភាពជោគជ័យរបស់លោក P-Troll ក៏កាន់តែទទួលបានជាបន្តបន្ទាប់រហូតរូបលោក បានចុះកុងត្រាជាមួយក្រុមការងារ Dream Team Agency ជាផ្លូវការ និងទទួលបានការ Sponsor ពីក្រុមហ៊ុនធំៗជាច្រើន។

ក៏ប៉ុន្តែទន្ទឹមនឹងភាពជោគជ័យទាំងនេះដែរ លោក P-Troll បានបង្ហាញអារម្មណ៍ក្តុកក្តួលនិយាយថាទាំងសម្រក់ទឹកភ្នែកថា ក្នុងឆ្នាំ២០២១នេះ រូបលោកមានការ​បាត់បង់យ៉ាងធំនៅក្នុងជីវិតដោយលោកតារបស់លោកបានទទួលមរណភាពដោយសារជំងឺហឺត ហើយរូបលោកមានការសោកស្តាយយ៉ាងខ្លាំង ដោយមិនទាន់បានធ្វើការតបស្នងសងគុណដល់លោកនៅឡើយនោះទេ។

ទោះជាយ៉ាងណាក្តី P-Troll បានបង្ហាញការប្តេជ្ញាចំពោះខ្លួនឯងថា នឹងសម្រេចក្តីស្រម៉ៃរបស់ខ្លួនឲ្យទាល់តែបាន ហើយរូបលោកនឹងព្យាយាមធ្វើការសងគុណដល់អ្នកមានគុណ និងលោកយាយរបស់ខ្លួន ទាន់ខ្លួនមានឱកាស និងមិនចង់ឲ្យមានការសោកស្តាយដូចលោកតារបស់ខ្លួន។

P-Troll

គួររម្លឹកដែរថា បច្ចុប្បន្ននេះ P-Troll ដែលមានឈ្មោះពិត ចាន់ ភារ៉ាល់ ទើបតែមានអាយុ១៦ឆ្នាំតែប៉ុណ្ណោះ ក៏ប៉ុន្តែបើស្តាប់ពីប្រវត្តិការងារ និងភាពតស៊ូរបស់លោកគឺពិតជាមិនធម្មតានោះទេ ហើយទាំងនេះពិតជាធ្វើឲ្យមហាជន នាំគ្នាសរសើររូបលោកថានៅក្មេងក៏ប៉ុន្តែមានគំនិតចាស់ទុំ គួរឲ្យសរសើរនិងគួរយកគំរូតាម៕

ចង់ដឹងជ្រាបបន្ថែមទាក់ទងនឹងប្រវត្តិ P-Troll ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]