កូរ៉េខាងត្បូង៖ វេបសាយ SCMP បានហៅ Jennie ជាតារាស្រីដ៏ល្បីមួយរូប ដែលមិនត្រឹមតែជាតារា K-pop ក្នុងក្រុមចម្រៀងនារី BLACKPINK នោះទេ ប៉ុន្តែរូបនាងបានសាងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ក៏ដូចជាទទួលបានសមិទ្ធិផលជាច្រើនក្រៅពីអាជីពសិល្បៈរបស់នាង។
តួយ៉ាងតារាស្រីកើតឆ្នាំ ១៩៩៦ រូបនេះ បានក្លាយជាសមាជិកក្នុងក្រុម បានផ្សព្វផ្សាយជាតារាចម្រៀងទោលដំបូងគេបង្អស់ ថែមទាំងទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ Jennie ក៏ជាម្នាក់ក្នុងចំណោមតារា Kpop សញ្ជាតិកូរ៉េ ដែលមានអ្នកតាមដានច្រើនជាងគេនៅលើ Instagram ដែលទទួលបានច្រើនជាង ៤៤ លាននាក់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ Jennie គឺជា «CF of Princess » ដែលទទួលបានការស្វាគមន៍ពីសំណាក់ក្រុមហ៊ុនល្បីៗ ជាច្រើនក្នុងពិភពលោកក្នុងនាមជាតំណាងម៉ាកប្រ៊េនល្បីៗ ដោយក្នុងរយៈពេលតែ ២ ឆ្នាំចុងក្រោយ បានចុះកិច្ចសន្យាផលិតផលក្នុងស្រុកជាច្រើនផងដែរ រួមទាំងជាឯកអគ្គរដ្ឋទូតម៉ាកប្រ៊េនល្បីរបស់ Chanel។
យ៉ាងណាមិញ មានអ្នកវិភាគជាច្រើន បានលើកឡើងថា នាពេលអនាគតសមាជិក BLACKPINK រូបនេះនឹងអាចយកវ៉ាដាច់ តារាស្រីជួរមុខ Suzy ដែរឬទេ ដែលគេត្រូវបានឲ្យដឹងថា អតីតសមាជិក ក្រុមចម្រៀង MissA រូបនេះ ត្រូវបានគេដាក់ងារ ជា «CF of Queen» (ម្ចាស់ក្សត្រីផ្សាយពាណិជ្ជកម្ម)៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]