ថៃ៖ មហាជនប្រាកដជាស្គាល់ New  គឺជាតារាសម្ដែងប្រុសរូបសង្ហា ព្រមទាំងមានទេពកោសល្យ នៅក្នុងរង្វង់សិល្បៈថៃផងដែរ ។ មិនតែប៉ុណ្ណោះលោកក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកញ្ញារូបស្រស់គឺ Maysa ។

New និង Maysa
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងរយៈពេលថ្មី​ៗនេះ New  បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល ជាខ្លាំង បន្ទាប់ពីលោកបានផុសរូបគូជាមួយ Maysa នៅក្នុង IG របស់លោក ដោយគេស្គាល់ថានាងគឺជាអតីតសង្សារចាស់របស់គេ ដែលបានចែកផ្លូវគ្នាទៅហើយនោះ ក្នុងការចែកផ្លូវគ្នានោះដែរបានធ្វើឱ្យគ្រប់គ្នាមានការសោកស្ដាយជាខ្លាំង។ ប៉ុន្តែពេលនេះ New បានធ្វើឱ្យហ្វេនៗមានក្ដីរំភើបត្រឡប់មកវិញ ជាមួយនិងរូបថតប៉ុន្មានសន្លឹកនេះ ក្នុងថ្ងៃខួបកំណើតរបស់ Maysa ដោយគេសង្កេតឃើញថាលោកមានភាពស្និទ្ធស្នាលខ្លាំង និងមានភាពផ្អែមល្ហែមដូចកាលពីមុន ព្រមទាំង មានសរសេរសារ យ៉ាងផ្អែមល្ហែម និងពាក្យជូនពរថ្ងៃខួបកំណើតដល់នាងទៀតផង ។

រឿងរ៉ាវដ៏រសើប និងកំរមានចំពោះគូស្នេហ៍ទូទៅនេះ បានធ្វើឱ្យគ្រប់គ្នាដែលជាអ្នកគាំទ្រមានក្ដីរំភើប និងជូនពរពួកគេទាំងពីរ  ព្រមទាំង សប្បាយចិត្តជំនួស ដែលស្នេហាមួយនេះបានវិលត្រឡប់មករកគ្នាវិញដូចដើម៕

New និង Maysa
New និង Maysa
New 
New និង Maysa

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]