រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសានេះ បានឱ្យដឹងថា សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់ឈ្មោះ លាន់ ឡា បញ្ជូនទៅតុលាការនៅវេលាម៉ោង ០៣៖៤០នាទីរសៀល ថ្ងៃទី២៤ ខែមេសា នេះ ពីករណីល្មើសវិធានការសុខាភិបាល។

តាមដំណើររឿងដែលស្នងការនគរបាលរាជធានីភ្នំពេញ បានឱ្យដឹង៖ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១ បុរសរូបនេះមានអាការៈក្តៅខ្លួន ក្អក និងឈឺបំពង់ក ហើយ បានទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហើយគ្រូពេទ្យតម្រូវឱ្យរូបគេធ្វើចក្តាឡីស័ក១៤ថ្ងៃនៅផ្ទះ ប៉ុន្តែនៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ បុគ្គលឈ្មោះ​ លាន់ ឡាក់ និងមិត្តភ័ក្ត បានទៅស្ទីម និងស្ប៉ានៅ Arthur and Paul ផ្ទះលេខ២៧ ផ្លូវ៧១ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លុះថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ បុគ្គលខាងលើ រួមនឹងមិត្តភ័ក្ត្រ បានជិះរថយន្តឈ្នួល ទៅចូលរួមពិធីមង្គលការ នៅភូមិដំណាក់ទ្រព្យ ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត ។ រហូតដល់វេលាម៉ោង១៩.៣០នាទី​ ក្នុងថ្ងៃខែឆ្នាំដដែល ក្រុមគ្រូពេទ្យបានទំនាក់ទំនងទៅឈ្មោះ លាន់ ឡាក់ ថា ខ្លួនមានវិជ្ជមានកូវិដ-១៩ ។

ដោយឡែក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង​ ០៨:៣៦នាទីព្រឹកនេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាផែនការងារសន្តិសុខនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បាននាំខ្លួនឈ្មោះ លាន់ ឡា​ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ១០០៥ កែង៣៦៥ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង មកពីមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងខណ្ឌព្រែកព្នៅ ដែលមានវិជ្ជមានកូវិដ-១៩ ហើយបានព្យាបាលជាសះស្បើយ និងធ្វើចក្តាឡីស័កបន្តរយៈពេល១៤ថ្ងៃរួចរាល់ យកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពីបទករណីល្មើសវិធានការរដ្ឋបាលរបស់អាជ្ញាធរ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវិដ-១៩ ៕

ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

បុគ្គល លាន់ ឡា និង សមត្ថកិច្ច
បុគ្គល លាន់ ឡា
ទំរង់ស្នើសុំធ្វើពិសោធន៍

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]