ភ្នំពេញ៖ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ មុននេះ ឯកឧត្តម ឃួង ស្រេង គណៈអភិបាលរាជធានីភ្នំពេញ និង អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព បានចុះសួរសុខទុក្ខ និង ចែកអំណោយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត្យ ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋដែលស្ថិតក្នុងការបិទខ្ទប់ជាច្រើនកន្លែង ដែលមានជីវភាពខ្វះខាត។

សកម្មភាពចែកអំណោយ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រជាពលរដ្ឋដែលទទួលបានអំណោយនៅក្នុងថ្ងៃនេះ សរុបចំនួន ៨១៧ គ្រួសារ មកពីសង្កាត់ផ្សារចាស់, សង្កាត់វត្តភ្នំ និងសង្កាត់ផ្សារថ្មី២ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ អំណោយដែលត្រូវប្រគល់ជូនរួមមាន អង្ករមួយគ្រួសារ ២៥ គីឡូ មីមួយកេស និង ត្រីមួយយួរ។

សកម្មភាពចែកអំណោយ

នៅក្នុងនោះ ឯកឧត្តម ឃួង ស្រេង ក៏ទទូចសុំឲ្យពលរដ្ឋអត់ធ្មត់ និង រក្សាគោលការណ៍៣កុំ ៣ការពារ ដើម្បីរួមគ្នាជួយបញ្ចប់កូវីត១៩ ដែលកំពុងរីករាលផងដែរ។

ដោយឡែក អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ក៏បានបង្ហាញនូវទឹកចិត្តយកចិត្តទុកដាក់ និងផ្ដាំផ្ញើសុំឲ្យពលរដ្ឋ ជាពិសេសគឺអ្នកទទួលជំនួយទាំងអស់ ខំរក្សាឲ្យបាននូវអនាម័យក្នុងការរស់នៅ ដោយក្នុងនោះ អ្នកឧកញ៉ាក៏បានបញ្ជាក់ថា  តាមរយៈវិធានការបិទខ្ទប់នៅក្នុងពេលនេះ ដ្បិតថាបានធ្វើឲ្យប៉ះពាល់ដល់ជីវភាព និង ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងពេលនេះក៏ពិតមែន តែមិនយូរនោះទេ គឺនឹងធ្វើឲ្យកម្ពុជារួចផុតពីជម្ងឺដ៏កាចសាហាវនេះ។ អ្នកឧកញ៉ាបណ្ឌិតក៏បានប្រកាសថា ជំនួយជាបន្តក៏នឹងត្រូវប្រគល់ជូនដល់ពលរដ្ឋរងគ្រោះផ្សេងទៀត ក្នុងពេលបន្តបន្ទាប់៕

សកម្មភាពចែកអំណោយ
សកម្មភាពចែកអំណោយ
សកម្មភាពចែកអំណោយ
សកម្មភាពចែកអំណោយ
សកម្មភាពចែកអំណោយ
សកម្មភាពចែកអំណោយ
សកម្មភាពចែកអំណោយ
អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព
អ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]