រាជធានីភ្នំពេញ ៖ ដោយសារមាន ការរីករាលដាលកាន់តែខ្លាំងនោះ អាជ្ញាធរបានប្រកាស តម្រូវឲ្យបុគ្គលក្នុង តំបន់ក្រហមទាំងអស់ ត្រូវធ្វើតេស្តរកមេរោគកូវីដ១៩ ឲ្យបានគ្រប់ ជាកំហិត តែទន្ទឹមនឹងនោះ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ក្នុងរស់នៅ និងសម្រួលដល់ ការធ្វើការរបស់គ្រូពេទ្យ ទៀតសោតនោះ អនុគណៈកម្មការបាន ដាក់ចេញនូវ សេចក្តីសម្រេចថ្មី ស្តីពី ក្រុមមនុស្សដែលត្រូវ ធ្វើតេស្តជាកំហិត ក្នុងតំបន់ក្រហម សាជាថ្មី។
គួរបញ្ជាក់ផងដែរថា ការយកសំណាក សម្រាប់គ្រួសារ ប្រជាពលរដ្ឋ នៅ «តំបន់ក្រហម» ធ្វើឡើងចំពោះតែ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. អ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល ជាមួយអ្នកជំងឺកូវីដ១៩ ទាំងអស់
២. អ្នកកំពុងស្នាក់នៅតំបន់ប្រមូលផ្ដុំ ដែលមានករណីវិជ្ជមានកូវីដ១៩
៣. អ្នកដែលមានចេញរោគសញ្ញាដូចជា ក្ដៅខ្លួន ក្អក កណ្ដាស់ ពិបាកដកដង្ហើម និងសង្ស័យថាខ្លួនបានឆ្លងមេរោគកូវីដ១៩ ហើយសម្រាប់ ប្រជាពលរដ្ឋ ដែលមិននៅក្នុងចំណោមករណី ទាំង៣ ខាងលើ សូមមេត្តានៅកុំចេញពីផ្ទះប្រសិន បើមិនចាំបាច់៕
ប្រភព ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]