ខេត្តកណ្តាល ៖ កាលពីថ្ងៃទី ២៤ មេសា ២០២១ថ្មីនេះ តាមរយៈ តេស្តល្បឿនលឿន Rapid Test បានបង្ហាញថា កម្មការិនីរោងចក្រ ស្តាម៉ាស្ទ័រ & ហ្វ្រែង (ខេមបូឌា) មានទីតាំងស្ថិតនៅ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល មានវិជ្ជមានកូវីដ១៩ ចំនួន ១៩៧ករណី បន្ថែម តែប្រសិនបើបូកបញ្ចូលនឹង ២១ករណី ដែលរកឃើញមួយថ្ងៃមុននោះ សុរបគឺ ២១៨ករណី ឯណោះ។

នេះបើយោងតាម ការអះអាងរបស់ គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងថា កម្មករ កម្មការិនី រោងចក្រចំនួន ១,០១៣នាក់ បានធ្វើតេស្តរកមេរោគកូវីដ១៩ ក្នុងរយៈពេល ២ថ្ងៃ ដែលលទ្ធផលថ្ងៃទី២ រកឃើញអ្នកឆ្លងដល់ទៅ ១៩៧នាក់ តែយ៉ាងណាក្តី ជាគ្រាន់តែលទ្ធផលបឋម ដោយប្រើ Rapid Test ប៉ុណ្ណោះ ដើម្បីឲ្យកាន់តែច្បាស់នោះ ទាល់តែរកចាំលទ្ធផល ពី វិទ្យាស្ថានសុខភាពសាធារណៈ ទើបយកជាការបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ផងដែរថា អាជ្ញាធរនឹង បន្តការយកសំណាក នៅ​ឯរោងចក្របន្ទាប់ទៀត ឆ្ងាយពីនោះជាង១គីឡូមែត្រ ប្រមាណជាង ២០០នាក់ ខណៈរោងចក្រនោះ មានបុគ្គលិកជាង ៣,០០០ នាក់ មិនតែប៉ុណ្ណោះ រោងចក្រដែលពាក់ព័ន្ធចំនួនទៀត ដែលពាក់ព៏ន្ធ ជាហេតុតម្រូវឲ្យមាន ការយកសំណាកបន្តបន្ទាប់ ព្រោះ កម្មករ បានជិះឡានឡូកឡុំគ្នា ជាមួយនឹងអ្នកឆ្លងកូវីដ១៩ នេះ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]