បរទេស៖ យោងតាមអង្គការណាសា ក្រុមអវកាសយានិក4នាក់បានទៅដល់ស្ថានីយអវកាសអន្តរជាតិ ISS កាលពីថ្ងៃសៅរ៍ តាមយានអវកាស Endeavour របស់ SpaceX Crew Dragon បានដោយជោគជ័យ ហើយបានក្លាយជាក្រុមអវកាសយានិកដំបូងដែលត្រូវបាញ់ចូលទៅក្នុងតារាវិថីដោយរ៉ុកែត្តបាញ់បង្ហោះយានអវកាសកាលពីលើកមុន។
នេះក៏ជាការហោះហើរលើកទី2របស់យានអវកាស Endeavour ផងដែរ ដែលវាត្រូវបានបាញ់បង្ហោះទៅកាន់អវកាសកាលពីថ្ងៃសុក្រនៅលើរ៉ុក្កែត SpaceX Falcon 9 ចេញពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសាក្នុងរដ្ឋ Florida។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទីភ្នាក់ងារអវកាសណាសាបាននិយាយថា យានអវកាស Endeavour បានចូលចតនៅស្ថានីយអវកាសនាវេលាម៉ោង5និង8នាទីព្រឹក (ត្រូវនឹង 9:08 នាទីយប់នៅកម្ពុជា)។
ក្រុមអវកាសយានិកទាំងបួននាក់មានដូចជា អវកាសយានិកណាសាពីរនាក់គឺមេបញ្ជាការបេសកកម្មលោក Shane Kimbrough អាយុ53ឆ្នាំ និង pilot បើកយានលោកស្រី Megan McArthur អាយុ49ឆ្នាំ រួមជាមួយអវកាសយានិកជប៉ុនលោក Akihiko Hoshide អាយុ52ឆ្នាំ និងអ្នកជំនាញបេសកកម្មឈ្មោះ Thomas Pesquet អាយុ43ឆ្នាំដែលជាវិស្វករបារាំងមកពីទីភ្នាក់ងារអវកាសអឺរ៉ុប។
បេសកកម្មនេះគឺជាប្រតិបត្តិការលើកទី2 ដែលបានបើកដំណើរការដោយអង្គការណាសាដោយប្រើយានរបស់ Crew Dragon។
វាក៏ជាការបាញ់បង្ហោះយានទៅក្នុងគន្លងគោចរលើកទី3 ក្នុងរយៈពេល11ខែក្រោមការសហការគ្នារវាងអង្គការណាសាជាមួយក្រុមហ៊ុន SpaceX ផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]