បន្ទាយមានជ័យ ៖ ថ្មីនេះៗ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្រោយយកសំណាកទៅ ពិនិត្យដោយតេស្តល្បឿនលឿន Rapid Test រួចមក គឺរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ដល់ទៅ ១២៦នាក់ ក្នុងមូលដ្ឋានក្រុងប៉ោយប៉ែត ប៉ុន្តែ នេះគ្រាន់ជាព័ត៌មានបឋមនៅឡើយ ដើម្បីជាផ្លូវការនោះ ត្រូវរងចាំលទ្ធផលពី វិទ្យាស្ថានប៉ាស្ទ័រសិន។
គួរបញ្ជាក់ថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៥ មេសា ២០២១នេះ ដោយរកឃើញវិជ្ជមាន ១២៦នាក់ ដោយការធ្វើសំណាកដំបូង មានមនុស្សចំនួន ១២៧នាក់ វិជ្ជមាន ៦៣នាក់ និងលើកទី២ មានមនុស្សចំនួន ៣៤៣នាក់ វិជ្ជមាន ៦៣នាក់ទៀត ដែលភាគច្រើន អ្នកឆ្លងជា ជនជាតិឥណ្ឌូណេស៊ី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សគួរបន្ថែមថា ករណីផ្ទុះឆ្លងជំងឺកូវីដ ក្នុងក្រុងប៉ោយប៉ែត ជាប់ព្រំប្រទល់ថៃនេះ ត្រូវបានកើតឡើង ដោយសារតែ ជនជាតិឥណ្ឌូណេស៊ីម្នាក់ ដែលស្នាក់នៅ ក្នុងបុរីដួង័ន្ទ ផ្ទះលេស ១៣៤B ស្ថិតនៅ ភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុង ប៉ោយប៉ែត ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ប្រភព ៖ FN
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]