ហ្វីលីពីន៖ តារាស្រីប្រចាំប្រទេសហ្វីលីពីន Marian Rivera ហៅ ម៉ារីម៉ា បច្ចុប្បន្ន តារាស្រីប្រចាំប្រទេសហ្វីលីពីនរូបនេះ កំពុងកសាងជីវិតគ្រួសាររស់នៅយ៉ាងមានសុភមង្គល បន្ទាប់ពីមានកូនប្រុស ស្រី ២នាក់សុទ្ធតែគួរស្រលាញ់។ មិនតែប៉ុណ្ណោះ តារាស្រីកូន២រូបនេះ តែងតែធ្វើឲ្យហ្វេនៗជាច្រើន ច្រណែននឹងនាងស្ទើរតែគ្រប់ពេល។
ជាការពិតណាស់ ដូចដែលអ្នកគាំទ្រតារារូបនេះផ្ទាល់បានដឹងស្រាប់ហើយថា ម៉ារីម៉ា ជាតារាសម្ដែងមួយរូបដែល មានទាំងសមត្ថភាព និងរូបសម្រស់ស្រស់ស្អាតខ្លាំង តែបើក្រឡេកទៅមើលមុខមាត់កូនៗនាងវិញ ឃើញថា ពួកគេពិតជាមានរូបសម្បត្តិស្រស់ស្អាតមិនចាញ់នាង និងស្វាមីប៉ុន្មានឡើយ បើនិយាយពីកូនប្រុសទើបនឹងបាន២ខួបវិញ ក៏កាន់តែមានមុខមាត់ឃ្យូតមិនធម្មតាផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង កូនប្រុសពៅតារារូបនេះ មានឈ្មោះថា Sixto ហើយពេលនេះគេមានអាយុ ២ខួបផងដែរ ដោយបច្ចុប្បន្ន ក្មេងប្រុសរូបនេះ ក៏កំពុងលូតលាស់ធំធាត់ជាងមុន ចំណែកឯសម្រស់វិញ គួរឲ្យក្នាញ់មិនចាញ់បងស្រីប៉ុន្មានឡើយ។ ក្នុងនោះដែរ ថ្មីៗនេះ ម៉ារីម៉ា បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹកបង្ហាញមុខមាត់កូនប្រុសជាថ្មី ដោយមើលទៅរូបគេ ពិតជាមានមុខមាត់ស្អាតសង្ហាខ្លាំង ជាពិសេស ទឹកមុខ និងស្នាមញញឹម រួមទាំងការស្លៀកពាក់ពិតជាទាក់ទាញតាំងតែពីក្មេងតែម្ដង៕
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]