ថៃ៖ ជឿជាក់ថា ប្រិយមិត្តជាច្រើបានស្គាល់ច្បាស់មកហើយពី កំពូលតារាសម្ដែងដ៏ល្បីប្រចាំប្រទេសថៃ ដែលមានទេពកោសល្យ រូបសម្រស់ និង កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទូទាំងប្រទេស 

យ៉ាងណាមិញ តារាសម្ដែងស្រីប៉ុន្មានដួងនេះ មិនត្រឹមតែមានសម្ថភាព ទេពកោសល្យ និងរូបសម្ផស្សមិនចាញ់គ្នាប៉ុណ្ណោះទេ ពួកគេថែមទាំងបានកើតក្នុងឆ្នាំដូចគ្នាទៀតផង។ ចង់ដឹងថា តារាស្រីរូបណាខ្លះ ដែលមានឆ្នាំកំណើតដូចគ្នា?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សូមទស្សនារូបភាពខាងក្រោម​៖

១.Kimmy Kimberley Anne WoltemasMai Davika

 Kimmy  

Kimmy Kimberley កើតនៅថ្ងៃទី ២២ ខែមករា ឆ្នាំ១៩៩២ Kimmy  បានសម្ដែងជាតួឯកស្រីក្នុងឆ្នាំ ២០១០ នៅក្នុងរឿង«Thara Himalai» ។

ក្នុងរយៈពេលជាង ១០ ឆ្នាំធ្វើការនៅក្នុងអាជីពនេះ តារាសម្តែងរូបនេះបានបង្ហាញជំនាញសម្ដែងដ៏អស្ចារ្យរបស់នាងនៅក្នុងរឿងភាគល្បី ៗ ជាច្រើន។ នៅពេលដែលប្រជាប្រិយភាពរបស់នាងកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនាងបានក្លាយជាតារាស្រីលំដាប់ជួរមុខប្រចាំប៉ុស្តិ៍លេខ ៣ ថៃ។

២.Mai Davika

Mai Davika

នៅក្នុងបញ្ជីនេះផងដែរ តារាសម្តែងដែលមានទេពកោសល្យ Mai Davika កើតនៅថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ១៩៩២។ នាងបានសម្ដែងជាតួឯកស្រីក្នុងរឿងភាគ«Ngao Kammathep»  របស់ប៉ុស្តិ៍៧ថៃ ក្នុងឆ្នាំ ២០១០ ។ តារាសម្តែងរូបនេះបានក្លាយតារាសម្ដែងឯករជ្យ ក្នុងឆ្នាំ ២០១៥ ដែលរឿងភាគល្បីៗរបស់នាងរួមមាន «Nang Chada», «My Ambulance» និង «Wanthong» ដូចគ្នានេះដែរនាងបានដើរតួឈានមុខគេនៅក្នុងខ្សែភាពយន្ត ដែលមានប្រជាប្រិយគឺ រឿង«Pee Mak»និង «Heart Attack»។

៣.Baifern Pimchanok

Baifern Pimchanok

តារាល្បីនៅអាស៊ី Baifern Pimchanok កើតនៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ១៩៩២។ តារាសម្តែងរូបនេះចូលប្រឡូកក្នុងវិស័យនេះតាំងពីនាងរៀននៅថ្នាក់ទី ៦ ក្នុងបឋមសិក្សា នាងបានក្លាយជាតារាសម្តែងដែលកំពុងកើនឡើងនូវប្រជាប្រិយភាព នៅពេលដើរឯក នៅក្នុងខ្សែភាពយន្តដ៏ធំមួយដែលមានចំណងជើងថា«A Little Thing Called Love» បន្ទាប់មកនាងបានចុះកុងត្រាជាមួយប៉ុស្តិ៍ថៃលេខ ៧ ហើយនាងបានសម្តែងរឿងជាច្រើន បន្ទាប់ពីកុងត្រា ជាមួយ ប៉ុស្តិ៍ថៃលេខ ៧ របស់នាងជាផុតកំណត់នាងបានក្លាយជាតារាសម្តែងឯករាជ្យ។ ក្នុងនាមជាតារាសម្ដែងឯករាជ្យនាងទទួលបានឱកាសដ៏ល្អក្នុងការសម្តែងជាតួឯកក្នុងខ្សែភាពយន្តល្បី ៗ ជាច្រើនរួមមានរឿង «Bai Mai Tee Plid Plew»,«Friend Zone» និង«The Con-Heartist»។

៤.Pim Pimprapa

Pim Pimprapa

តារាសម្តែងស្រីដ៏ស្រស់ស្អាត Pim Pimprapa កើតនៅថ្ងៃទី ១០ ខែតុលាឆ្នាំ១៩៩២។

នាងចូលប្រឡូកក្នុងវិស័យសិល្បៈ ក្នុងនាមជាតារាសម្តែងកុមារតាំងពីនាងទើបតែមានអាយុ ៧ ឆ្នាំ។ ចាប់ពីឆ្នាំ ២០០៧-២០១២ នាងជាសមាជិកក្រុមចម្រៀងនារី «Chilli White Choc»

នៅឆ្នាំ ២០១៥ នាងបានចាប់ផ្តើមលេងរឿងល្ខោនឱ្យប៉ុស្តិ៍លេខ ៧ ថៃ បន្ទាប់មកនាងត្រូវបានគេស្គាល់យ៉ាងច្បាស់បន្ទាប់ពីបានដើរតួនៅក្នុងរឿង «Karn La Krang Neung»និង «Nai Huajai» ឥឡូវ Pim Pimprapa ក្លាយជាតារាសម្ដែងឯករាជ្យ ហើយកំពុងថតរឿងភាគថ្មីមួយទៀតគឺរឿង «Mia Luang»៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]