រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២៥ មេសា ២០២១ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញបញ្ជាឲ្យ បញ្ជូនកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ទៅជួយរៀបចំ និងតម្លើងគ្រែ ព្រមទាំងសម្ភារៈផ្សេងទៀត នៅកន្លែងចត្តាឡីស័កថ្មី មួយកន្លែងទៀត នៅឯស្តាតចាស់ គល់ស្ពានជ្រោយចង្វារ ឲ្យបានឆាប់បំផុត ទៅកាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានបន្តបញ្ជាក់ទៅកាន់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ឲ្យប្រើប្រាស់កម្លាំងបន្ត ដើម្បីរៀបចំដឹកជញ្ជូនស្បៀង អង្ករ និងគ្រឿងឧបភោគបរិភោគទៅ កាន់រាជធានីភ្នំពេញផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គ្រាន់តែទទួលបានដំណឹងភ្លាម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានដឹកនាំកម្លាំង ជញ្ជូនស្បៀង ចូលទៅចែកជូនបងប្អូន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ភ្លាមៗ ដោយបានសហការជាមួយនឹង លោក ឃួង ស្រេង អភិបាលនៃ គណៈអភិបាលរាជធានីភ្នំពេញ ចំពោះប្រជាពលរដ្ឋ កំពុងចត្តាឡីស័ក និងក្នុងតំបន់បិទខ្ទប់ ផងដែរ៕

Join us : https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព ៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]