យល់ដឹង៖ ស្ត្រីជារឿយៗត្រូវបានគេចាត់ទុកជាមនុស្សដែលពិបាកនឹងព្យាករណ៍ឬយល់។ វាជាឃ្លាដែលមនុស្សទូទៅនិយមប្រើ ដែលថាមនុស្សស្រីពិតជាយល់ចិត្ត ឬលួងលោម។
តាមរយៈការសិក្សាស្រាវជ្រាវថ្មី បានបង្ហាញថាមនុស្សប្រុសពិតជាមានភាពលំបាកក្នុងការយល់ពីអារម្មណ៍ស្រី សូម្បីតែតាមរយៈការប៉ះភ្នែកគ្នា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមការសិក្សា ដែលបានផ្សាយនៅក្នុងសារព័ត៍មាន PLOS ONE បានបង្ហាញថាមបុរសមានភាពលំបាកក្នុងការស្វែងយល់ពីអារម្មណ៍ពិតរបស់មនុស្សស្រី បើធៀបជាមួយមនុស្សប្រុសដូចគ្នា។
ផ្នែកនៃខួរក្បាលរបស់មនុស្សប្រុស មិនបានភ្ជាប់ជាមួយអារម្មណ៍ខ្លាំងនោះទេ នៅពេលមនុស្សប្រុសប្រើក្រសែភ្នែកប៉ះជាមួយមនុស្សស្រី។
តាមរយៈការអះអាងតាមបែបវប្បធម៍ជឿនលឿន បញ្ជាក់ថាមនុស្សប្រុសមកពីភពព្រះអង្គារ និងស្ត្រីមកពីភពព្រះសុក្រ ហើយភេទទាំងពីរនេះគឺមានលក្ខណៈប្រហាក់ប្រហែលគ្នាទេ។ ថ្វីបើដូច្នេះក្តី តាមរយៈសិក្សាបានបន្ថែមថា បុរសមិនសូវពូកែក្នុងការអានចិត្តនារីឡើយ ឬ ទាយពីការគិត និងអារម្មណ៍របស់នារីៗនោះទេ។
ដើម្បីដឹងថាតើបុរសពិតជាមានបញ្ហាក្នុងការអានអារម្មណ៍របស់ស្ត្រី លោក Boris Schiffer អ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ LWL-University ក្នុង Bochum ប្រទេសអាល្លឺម៉ង់និងសហការីរបស់គាត់បានដាក់បុរស ២២ នាក់ដែលមានអាយុចន្លោះពី ២១ ទៅ ៥២ ឆ្នាំដែលមានអាយុជាមធ្យម ៣៦ ឆ្នាំ។ ម៉ាស៊ីនស្កេនរូបភាពអនុភាពមេដែកមុខងារដែលប្រើលំហូរឈាមជារង្វាស់វាស់សកម្មភាពខួរក្បាលរបស់ពួកគេ។
បន្ទាប់មកពួកគេបានស្នើសុំឱ្យបុរសមើលរូបភាព ៣៦ គូ ភ្នែកពាក់កណ្តាលពីបុរសនិងពាក់កណ្តាលពីស្ត្រីហើយទាយស្មានពីអារម្មណ៍ដែលមនុស្សស្រីមាន។ បន្ទាប់មកបុរសទាំងនោះបានជ្រើសរើសពាក្យមួយណាដូចជា ការមិនទុកចិត្តឬភិតភ័យដែលពណ៌នាពីអារម្មណ៍របស់ភ្នែកស្ត្រីទាំងនោះ។
តាមការពិសោធន៍នោះបង្ហាញថា បុរសចំណាយពេលយូរនិងមានបញ្ហាកាន់តែច្រើនក្នុងការទស្សន៍ទាយអារម្មណ៍ពីភ្នែករបស់ស្ត្រី។ លើសពីនេះទៀត តំបន់ខួរក្បាលផ្សេងទៀតដែលជាប់ទាក់ទងនឹងអារម្មណ៍និងអាកប្បកិរិយាមិនមានសកម្មភាពច្រើនទេនៅពេលបុរសមើលទៅភ្នែកស្ត្រី។
ការស្រាវជ្រាវនេះ បានបង្ហាញថា បុរសកាន់តែអន់ ឬ មិនពូកែនៅពេលអានអារម្មណ៍របស់ស្រ្តីឡើយ៕
តាមការសិក្សាក៏បាន បង្ហាញដែរថា នារីធ្វើផ្ទុយពីអ្វីដែលពួកគេបាននិយាយ។
អ្វីដែលនារីៗចង់បានពីមនុស្សប្រុស៖ ភាពកំប្លុកកំប្លែង ភាពឆ្លាតវៃ ភាពជោគជ័យ ចំណាប់អារម្មណ៍ពីមនុស្សប្រុស ភាពស្មោះត្រង់៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]