អាមេរិក៖ ក្រុមអវកាសយានិកបួននាក់ត្រូវបានបញ្ជូនទៅកាន់គន្លងតារាវិថី ហើយមនុស្សម្នាអាចមើលឃើញរ៉ុក្កែតមួយនោះហោះចេញ នៅក្នុងរដ្ឋមួយចំនួន។ ក្រុមហ៊ុន SpaceX បានបាញ់បង្ហោះរ៉ុក្កែតរបស់ខ្លួន ឆ្ពោះទៅកាន់គន្លងតារាវិថី កាលពីថ្ងៃសុក្រ ដែលជាការហោះហើរមានផ្ទុកមនុស្សលើកទី៣ ក្នុងរយៈពេលតិចជាងមួយឆ្នាំ។
វាគឺជាលើកដំបូងដែល SpaceX បានប្រើប្រាស់ឡើងវិញនូវយាននិងរ៉ុក្កែត ដើម្បីបញ្ជូនអវកាសយានិករបស់ណាសា។ រ៉ុក្កែតត្រូវបានប្រើប្រាស់កាលពីលើកមុនក្នុងខែវិច្ឆិកា ដែលជាការហោះហើរលើកទីពីរ របស់អវកាសយានិក។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំពោះការហោះហើរលើកនេះ ត្រូវបានមនុស្សម្នាជាច្រើនបង្ហាញទិដ្ឋភាពនៃរ៉ុក្កែត ដែលមើលទៅហាក់ដូចជាផ្កាយដុះកន្ទុយអ៊ីចឹងដែរ។ ខាងក្រោមនេះគឺជាបណ្ដុំរូបភាពដែលគេថតបាន និងចែករំលែកផងដែរ៕
Join US: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]