យល់ដឹង៖ មនុស្សយើងនៅពេល ដែលត្រូវមនុស្សនៅជំវិញខ្លួន យើង ម្នាក់ៗក៏គេចូលចិត្តម្នាក់ៗ ក៏គេចង់រាប់អាន និងគួរឱ្យគោរពដោយក្ដីស្រឡាញ់ និងការពេញចិត្តពីសំណាក់មនុស្សនៅជំុវិញខ្លួនដោយចិត្តស្មោះ ។ ទាំងអស់នោះគឺសុទ្ធសឹងតែមានមូលហេតុនៅពីក្រោយបុគ្គលទាំងអស់នោះ ភាគច្រើនគឺពួកគេតែងតែមានចំណុចពិសេសរបស់ខ្លួន ដូចជាការមានអំណោយទាន នៅក្នុងខ្លួន ដែលជាទីគោរពសម្រាប់មនុស្សទូទៅ។ លក្ខណៈមនុស្សដែលមានអំណោយទានពួកគេតែងតែមានចំណុចទាំងអស់នេះសម្រាប់ទាក់ទាញចិត្តរបស់មនុស្សទាំងពួងៈ
ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត ៖ https://t.me/khmerload
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.តែងតែញញឹមៈ
ស្នាមញញឹមរបស់មនុស្សគឺពិតណាស់វាអាចជាថ្នាំដើម្បីបំបាត់នូវទុក្ខកង្វល់ ព្រមទាំង ផ្ដល់ភាពកក់ក្ដៅនិងមានអារម្មណ៍ធូរស្បើយ សម្រាប់មនុស្សនៅជុំវិញខ្លួន នៅពេលដែលបានឃើញស្នាមញញឹមដ៏ស្រស់ស្អាតរបស់អ្នក ។ ពេលដែលនរណាម្នាក់ញញឹម គឺមានន័យថាគេជាមនុស្សដែលចូលចិត្តភាពរីករាយ ចូលចិត្តផ្ដល់កម្លាំងចិត្តឱ្យអ្នកដទៃដោយមិនដឹងខ្លួន ដែលចំណុចនេះជាភាពទាក់ទាញយ៉ាងពិសេសរបស់គេ សម្រាប់មនុស្សនៅជុំវិញខ្លួន ពេលដែលបានឃើញស្នាមញញឹមនេះហើយ ពួកគេទាំងនោះតែងតែចង់នៅក្បែរជានិច្ច។
២. ការរៀបចំខ្លួនប្រាណៈ
ចំណុចនេះគឺចង់សំដៅទៅលើការចេះតុបតែងខ្លួនឱ្យសាកសម នឹងខ្លួនប្រាណ និងត្រូវ កាលៈទេសៈ។ មនុស្សយើងកើតមកគឺតែងតែមានរូបរាងពណ៌សម្បុរ ខុសៗគ្នា បន្តែអ្នកត្រូវចាំថាម្នាក់ៗគឺមានភាពស្រស់ស្អាត រៀងៗខ្លួន ហើយវាក៏អាស្រ័យទៅលើរការចេះរៀបចំខ្លួនឱ្យត្រូវនិងរូបរាងខ្លួនឯង ដូចជាការស្លៀកពាក់ឲ្យត្រូវ និងសមរូបសមរាង ការថែរក្សាខ្លួន និងសុខភាព ដោយការហាត់ប្រាណ បើជាស្រីត្រូវចងសក់ឱ្យសមរម្យ ពេលទៅក្រៅតុបតែងមុខខ្លះតែកុំក្រាស់ពេក ត្រូវមានក្លិនក្រអូបប្រហើរ សម្លៀកបំពាក់ត្រូវប្រាកដថាបានបោកគក់ហើយ បើជាបុរសក៏ដូចគ្នាកាត់សក់ឱ្យខ្លីៗ កាត់ក្រចកឱ្យស្អាត ស្លៀកពាក់ឱ្យ សមរម្យ នោះនរណាៗក៏ចង់នៅក្បែរ និងចង់ រាប់អានដែរ។
៣. មនុស្សសុភាព ទន់ភ្លន់ ក្លាហានៈ
សុភាពរាបសារ ទន់ភ្លន់តែមិនទន់ជ្រាយ ក្លាហា តែមិនកោងកាច មនុស្សប្រភេទនេះគឺពិតណាស់ពួកគេតែងតែឆក់យកបេះដូងមនុស្សនៅជំុវិញខ្លួន គេឱ្យមករាប់អានគេដោយក្ដីស្រឡាញ់ពេញចិត្ត ដោយសារតែចំនុចទាំងអស់នេះ។ មនុស្សប្រភេទនេះគេមានលក្ខណៈមិនសូវចេះមាត់កច្រើននោះទេ ហើយពួកគេភាគច្រើនមានចិត្តបរិសុទ្ធមិនសូវចេះនាំឈ្លោះ នាំរឿងក្នុងចេញក្រៅ យករឿងក្រៅចូលក្នុងនោះទេ ។ បើជានារីនាងមានលក្ខណៈទន់ភ្លន់គួរឱ្យស្រឡាញ់ និងជាមនុស្សដែលមិនទន់ជ្រាយ មិនមែនមនុស្សរំអួយ ឬទាមទាការយកចិត្តទុកដាក់ពីអ្នកដទៃនោះទេ បើជាបុរស គេជាមនុស្សមិនសូវមាត់មិនសូវក តែអាចថាជាសុភាពបុរស ចេះជួយអ្នកដទៃ ជាសុភាពបុរសដ៏ក្លាហាន តែមិនមែនមនុស្សកោងកាច ។
៤. មនុស្សដែលគួរឱ្យគោរពៈ
ចំណុចចុងក្រោយនេះគឺមាន បញ្ចូលជាមួយនិង សីលធម៌ ព្រមទាំងទឹកចិត្តរបស់មនុស្សប្រភេទនេះដែរ ដោយចំណុចទាំងអស់នេះបានធ្វើឱ្យពួកគេក្លាយជាមនុស្សដែលគ្រប់គ្នាចងចាំ និងជាមនុស្សគំរូ ដែលគួរឱ្យគោរពរាប់អាន។
ចំណុចនោះរួមមានៈ
· បើកចិត្តស្ដាប់ហេតុផលៈ មិនថាអ្នកណានិយាយអ្វីនោះទេគឺស្ដាប់ទាល់តែចប់ យកមកពិចារណា ទាំងអស់ ហើយក៏ជាមនុស្ស ដែលចូលចិត្តស្ដាប់អ្នកដទៃដោយការយកចិត្តទុកដាក់ គោរពការបញ្ចេញមតិរបស់អ្នកដទៃ។
· ចេះជួយអ្នកដទៃៈ ក្នុងពេលដែលគេត្រូវការមនុស្សប្រភេទនេះមិនដែលឆ្លើយថាបដិសេធនោះទេ បើទោះបីដឹងថារឿងនោះវាលំបាកប៉ុណ្ណាក៏ដោយ គេនិងជួយឱ្យអស់ពីចិត្តរបស់គេ ។
· ជាមនុស្សគោរពពាក្យសន្យាៈ មនុស្សប្រភេទនេះធ្វើអ្វីគឺម៉ឺងម៉ាត់ មិនចេះរកលេសនោះទេ ឱ្យតម្លៃនិងគោរពនូវពាក្យសន្យាជានិច្ច។
· ជាមនុស្សគំរូដល់អ្នកដទៃៈ មិនចេះល្មើសនិងច្បាប់ណាមួយនិង ជាមនុស្ស ចូលចិត្តផ្ដល់នូវចំនេះដឹងល្អៗដល់អ្នកនៅជុំវិញខ្លួនដោយចិត្តស្មោះ។
· ជាមនុស្សគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អៈ មិនថាមានរឿងធ្វើឱ្យក្ដៅក្រហាយមនុស្ស ប្រភេទនេះគេមិនចេះឆេវឆាវផ្ដាស់នោះទេ ពួកគេគ្រប់គ្រងអារម្មណ៍បានយ៉ាងល្អណាស់ គេយល់ថាអ្វីគួរធ្វើអ្វីមិនគួរធ្វើ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]