រាជធានីភ្នំពេញ ៖ ដោយសារតែ រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល កំពុងស្ថិតនៅក្នុងពេល បិទខ្ទប់ដែល អនុញ្ញាតធ្វើដំណើរ សម្រាប់បុគ្គលណា ដែលមាន​ ការចាំបាច់ ដូចជា បញ្ហាសុខភាពធ្ងន់ធ្ងរ ការទៅយកសំណាក និងការទៅទទួលវ៉ាក់សាំងដូសទី២។

យ៉ាងណាមិច សមត្ថកិច្ចតម្រូវឲ្យយាមល្បាតប្រចាំការ នៅតាមទីតាំងរៀងខ្លួន ដើម្បីងាយស្រួល ក្នុងការណែនាំ និងត្រួតពិនិត្យ ប្រជាពលរដ្ឋ បានទាន់ពេលវេលា លើសពីនេះទៅទៀត គាត់ត្រូវអង្គុយក្រោម ឈរក្រោម ពន្លឺថ្ងៃក្តៅហែង សូម្បីតែយើងនៅ ក្នុងផ្ទះក៏នៅត្អូយថាក្តៅ ចុះទម្រាំពួកគាត់?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបន្ថែមផងដែរថា មានមនុស្សមិនតិចទេ ដែលបានមើលរំលង ពីទំហំលះបង់របស់ពួកគាត់ អ្នកបែកផ្ទះត្រឹម២ ៣ថ្ងៃចេះនឹកផ្ទះ ចុះទម្រាំពួកគាត់ បែកច្រើនថ្ងៃ ត្រូវគិតគូរពីសុខទុក្ខបងប្អូន ច្រើនជាងខ្លួន ដែលត្រូវនៅក្រោម ពន្លឺថ្ងៃ ក្រោយតំណក់ទឹកភ្នែក ក៏មិនខ្វល់ សំខាន់ត្រូវ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ផងដែរថា មហាជនជាច្រើន ហាក់សភ្នែកព្រាត ស្រឡាំងកាំង ក្រោយពេលបាន ឃើញរូបរាងពិតប្រាកដរបស់ សមត្ថកិច្ច ដែលមុនៗ ធ្លាប់តែឃើញពាក់ម៉ាស់ជិតៗ មានមួកឃើញតែរង្វង់ភ្នែក ដោយសារតែ នៅក្រោមកម្តៅថ្ងៃយូរពេកនេះហើយ ទើបធ្វើឲ្យ ស្បែកដែលត្រូវចំហនោះ គឺប្រែជាខ្មៅខុសពី ទីកន្លែងដែលត្រូវបិទជិត៕

 Join US: https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]