តាកែវ: ថ្មីៗនេះ យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលស្រុកគីរីវង់ ខេត្តតាកែវបានឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលស្រុកគិរីវង់បានរកឃើញករណីវិជ្ជមានកូវីដ១៩លើបុរសម្នាក់មានឈ្មោះ អែក វណ្ឌី អាយុ២៦ឆ្នាំ មានមុខរបរជាកម្មករដឹកបង្កងយកទៅលក់នៅផ្សារទួលទំពួង និងផ្សារធំថ្មី រាជធានីភ្នំពេញ និងមានទីលំនៅបច្ចុប្បន្ននៅភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ។

អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ សូមអំពាវនាវដល់អ្នកដែលធ្លាប់បានប្រាស្រ័យទាក់ទងជាមួយបុរសខាងលើនេះ ដោយផ្ទាល់និងដោយប្រយោលមេត្តាប្រញាប់រាយការណ៍ដល់អជ្ញាធរក្នុងមូលដ្ឋាន ដើម្បីទៅតេស្តរកមេរោគកូវីដ១៩ជាបន្ទាន់៕

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចង់បានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

ចង់ជ្រាបឲ្យកាន់តែច្បាស់ សូមអានសេចក្តីលម្អិតដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម÷

សេចក្តីជូនដំណឹង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]