កូរ៉េខាងត្បូង៖ យោងទៅតាមសារព័ត៌មាន Sports Kyunghyang បានឲ្យដឹងថាគ្រួសាររបស់សមាជិក Chen ក្រុមចម្រៀងបុរស EXO ទាំងអស់មានវត្តមាននៅឯសណ្ឋាគារ Shilla Seoul ដែលជាសណ្ឋាគារដ៏ប្រណីតដើម្បីអបអរខួបកំណើត គំរប់ ១ ខួបនៃកូនស្រីរបស់លោក។

តួយ៉ាង តាមប្រភពដដែល បានបន្តទៀតថា Chen និងភរិយា បានស្លៀកពាក់សម្លៀកបំពាក់ប្រពៃណី Hanbok ហើយបានចំណាយពេលដ៏ល្អជាមួយក្រុមគ្រួសារ ដែលតារាប្រុសរូបនេះ បានចំណាយពេលកំឡុងបំពេញភារកិច្ចយោធារបស់លោក ដើម្បីអាចអបអរខួបកំណើតដំបូងរបស់កូនស្រី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ត្រឡប់ទៅវិញ តារាប្រុសវ័យ ២៨ឆ្នាំរូបនេះ បានរៀបការនៅខែមករាឆ្នាំ ២០២០ ហើយលោកទទួលបានចំណងកូនស្រី កាលពីខែមេសាឆ្នាំដដែល។ អ្នកនិយមលេងអ៉ីនធឺណែត ជាច្រើនក៏មានការភ្ញាក់ផ្អើលផងដែរដោយសារតែ កូនស្រីរបស់ Chen មានអាយុ ១ ឆ្នាំទៅហើយដោយកត់សម្គាល់ថាពេលវេលាកន្លងផុតទៅលឿនប៉ុណ្ណា៕

សូមទស្សនារូបភាពខាងក្រោម៖ 

Chen
Chen
Chen

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]