រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី ២៥ មេសា ២០២១ ថ្មីៗនេះ រដ្ឋបាលខណ្ឌមានជ័យ បានចេញសេចក្តីជូនដំណឹង ដោយច្រានចោល ខ្លឹមសារវីដេអូមួយ ដែលបានបង្ហោះចោទប្រកាន់ថា ក្រុមសន្តិសុខសណ្តាប់ធ្នាប់សាលា បានចុះចាប់ប្រមូលឥវ៉ាន់របស់ ប្រជាពលរដ្ឋ ក្នុងតំបន់ក្រហម។

ទន្ទឹមនឹងនេះ វីដេអូនេះ បានបង្ហោះ ក្នុងថ្ងៃទី ២៣ មេសា ២០២១ ដែលសកម្មភាព ក្នុងវីដេអូនោះ គឺលើគ្រែតាមផ្លូវ នៃផ្សារដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ មិនតែប៉ុណ្ណោះ ប្រជាជនជាច្រើន បានចែកបន្ត និងបញ្ចេញមតិ រិះគន់យ៉ាងខ្លាំងទៅកាន់ ក្រុមសន្តិសុខទាំងនោះ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា ដោយសារមើលឃើញ ការវាយតម្លៃរបស់បងប្អូន ក្នុងផ្លូវខុសច្រើនពេក រដ្ឋបាលខណ្ឌបាន បកស្រាយបញ្ជាក់ថា នេះជា សកម្មភាពអនុវត្តវិធានការរដ្ឋបាល នៅក្នុងតំបន់បិទខ្ទប់នៃ តំបន់ក្រហម លើសពីនេះទៅទៀត ក្រុមសន្តិសុខ មិនបានលួចឥវ៉ាន់ប្រជាពលរដ្ឋ ដូចការចោទប្រកាន់ទេ តែគ្រាន់តែ ចាប់យកទៅរក្សាទុក ជាការព្រមាន ខណៈ មានការណែនាំ ២លើករួចមកហើយ មុននឹងឈានដល់ការអនុវត្តបែបនេះ៕

ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត​ ៖ https://t.me/khmerload

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព

ប្រភព ៖ FN

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]