កូរ៉េខាងត្បូង៖ ប្រិយមិត្តពិតជាបានជ្រាបហើយ ចំពោះរបស់របរ មិនថាល្បី ឬក៏មិនល្បី ដែល Jungkook សមាជិកក្រុម BTS  ដែលលោកបានយកមកប្រើ ត្រូវបានលក់ចេញអស់គ្មានសល់ ដោយស្នាដៃអ្នកគាំទ្របន្ទាប់ពីឃើញ Idol របស់គេបានយកប្រើ។

យ៉ាងណាមិញ លើកនេះសមាជិកកូនពៅរូបនេះ បានបណ្តាលឱ្យអាវក្រៅដែលជាប៊្រេន Louis Vuitton ដែលមានតម្លៃ ២៨៥០ ដុល្លារត្រូវបានដាច់គ្មានសល់នៅលើគេហទំព័រផ្លូវការរបស់ប្រ៊េនយក្សមួយនេះ នៅលើ ២៩ ប្រទេសខុសៗគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះ គេត្រូវបានឲ្យដឹងថាវាជាម៉ូត 70S DENIM JACKET  ដែលតារាប្រុសកើតក្នុងឆ្នាំ ១៩៩៧ ត្រូវបានគេមើលឃើញថារូបលោក បានពាក់បង្ហាញនៅលើ Story ក្នុង Instagram របស់ Virgil Abloh កាលពីថ្មីៗនេះ៕

សូមទស្សនារូបខាងក្រោម៖

Jungkook
Jungkook
អាវ ដែល Jungkook បានពាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]