ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣១៧នាក់ ដែលជាករណីឆ្លងក្នុងសហគមន៍រួចមក យើងកត់សម្គាល់ឃើញថា នៅក្នុងករណីឆ្លងសរុបនៅក្នុងមូលដ្ឋានរាជធានីភ្នំពេញទាំង៣១៧ករណីនោះ មាន២ករណីដែលបានរកឃើញលើលោកគ្រូ -អ្នកគ្រូ ដែលជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសាមគ្គី និងវិទ្យាល័យព្រែកលៀបដែលមានអត្តសញ្ញាណដូចខាងក្រោម÷
-លេខរៀងទី១៧៦ ឈ្មោះ ព្រំ សុខជា ភេទប្រុស អាយុ៤១ឆ្នាំ ជាគ្រូបង្រៀននៅវិទ្យាល័យជាស៊ីមសាមគ្គី រាជធានីភ្នំពេញ និងមានទីលំនៅស្ថិតនៅសង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ (មានវិជ្ជមានកូវីដ១៩)
-លេខរៀងទី២២០ ឈ្មោះ កែវ គឹមហ៊ន ភេទស្រី អាយុ៣៩ឆ្នាំ និងជាគ្រូបង្រៀននៅវិទ្យាល័យព្រែកលៀបក្នុងក្រុងភ្នំពេញ (មានវិជ្ជមានកូវីដ១៩) និងមានទីលំនៅស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អាស្រ័យដូចដែលបានជម្រាបជូនខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺកូវីដ-១៩ ទាំងអស់ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ និងរួសរាន់ទៅយកសំណាកនៅតាមទីតាំងដែលបានកំណត់ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩នេះក្នុងស្មារតីជាសហគមន៍តែមួយ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload
ចង់ជ្រាបឲ្យកាន់តែច្បាស់ថែមទៅទៀតនោះ សូមអានសេចក្ដីជូនដំណឹងដែលមានភ្ជាប់ជូននៅផ្នែកខាងក្រោម:
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]