កូរ៉េខាងត្បូង៖  ជឿជាក់ថាមហាជន ពិតបានជ្រាបយ៉ាងច្បាស់ថា តារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាព Song Joong Ki ជាមនុស្សដែលមានទាំងទេពកោសល្យ និងរូបសម្បត្តិដ៏ស្រស់សង្ហារ។ 

យោងតាមរបាយការណ៍នៅថ្ងៃទី ២៦ ខែមេសាតារាសម្តែងដ៏មានប្រជាប្រិយរូបនេះត្រូវបានគេអះអាងថានឹងក្លាយជាតារាម៉ូដែលថ្មីសម្រាប់ប្រចាំប្រេន​​ «Mom's Touch» ដែលជាយីហោអាហារសម្រន់ដ៏ល្បីល្បាញបំផុតមួយនៅក្នុងប្រទេសកូរ៉េខាងត្បូង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង យីហោនេះបានសំរេចចិត្តជ្រើសយក Song Joong Ki ធ្វើជាតំណាងប៊្រេន របស់គេ។  ពួកគេបានអរគុណ ចំពោះរូបភាពស្អាតនិងភាពស្មោះត្រង់របស់លោក ។ វាក៏ត្រូវបានគេនិយាយផងដែរថាខ្សែភាពយន្តពាណិជ្ជកម្មថ្មីរបស់ Song Joongki ជាមួយនឹងយីហោនេះនឹងត្រូវបានចេញផ្សាយនៅខែឧសភាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា តាមពិតវាមិនមែនជាលើកទីមួយទេសម្រាប់ Song Joong Ki ក្លាយជាម៉ូដែលសម្រាប់ភោជនីយដ្ឋានអាហារសម្រន់ប៊ឺហ្គឺបែបនេះ ។ កាលពីមុនតារាសម្តែងរូបនេះបានធ្វើការផ្សព្វផ្សាយឲ្យភោជនីយដ្ឋានអាហារសម្រន់របស់ «Lotteria» ដែលជាម៉ូដែលដ៏សំខាន់នៃយីហោនេះ។ ទន្ទឹមនឹងនេះដែរ Song Joongki បច្ចុប្បន្នកំពុងបញ្ចប់ខ្សែភាពយន្តថ្មីរបស់គាត់គឺរឿង «Vincenzo» ៕

Join US: https://t.me/khmerload

សូមទស្សនារូបភាពខាងក្រោម៖

Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki
Song Joong Ki

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]