ពិតណាស់ថាមនុស្សយើងគ្មានអ្នកណាម្នាក់មិនចង់បានសុខភាពល្អនោះទេ តែមិនមែនគ្រប់គ្នាសុទ្ធតែអនុវត្តបានទម្លាប់ល្អដើម្បីរក្សាសុខភាពឲ្យនៅរឹងមាំនោះទេ។ ទម្លាប់មួយចំនួនថ្វីដ្បិតតែមើលទៅសាមញ្ញ តែមនុស្សមិនតិចនាក់ទេមិនអាចធ្វើបាន ជាហេតុនាំឲ្យសុខភាពក៏មិនល្អទៅតាមហ្នឹងដែរ។ តើទម្លាប់អ្វីខ្លះជួយឲ្យមនុស្សយើងមានសុខភាពល្អ?
១. ញ៉ាំអាហារពេលព្រឹក
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវាជាការចាំបាច់ណាស់ដែលយើងត្រូវមានអ្វីទ្រាប់ពោះនៅពេលព្រឹក ដើម្បីមានដំណើរការមេតាប៉ូលិស និងចៀសវាងញ៉ាំអាហារច្រើននៅពេលបន្ទាប់។ ការសិក្សាមួយចំនួនបានកឃើញថាមនុស្សពេញវ័យដែលបានញ៉ាំអាហារពេលព្រឹកអាចបំពេញការងារបានល្អជាងអ្នកមិញ៉ាំ ហើយកូនក្មេងដែលញ៉ាំអាហារពេលព្រឹកប្រឡងបានលទ្ធផលល្អជាងក្មេងមិនបានញ៉ាំអាហារពេលព្រឹក។
២. មានផែនការអាហារ
ការចេះរៀបចំផែនការអាហារ នឹងជួយយើងសន្សំបានទាំងថវិកា និងពេលវេលា។ ការគិតទុកមុនថាត្រូវញ៉ាំអ្វី អាចជួយយើងដឹងថាអាហារណាគួរញ៉ាំ និងមិនគួរញ៉ាំ។ ដូចជាយើងចង់ស្រកទម្ងន់ យើងត្រូវកាត់បន្ថយអាហារមានជាតិផ្អែម ខ្លាញ់ និងកាបូអ៊ីដ្រាត ឬបើយើងត្រូវការវីតាមីនបន្ថែម យើងក៏បានដឹងមុនដូចគ្នា។ ការមានផែនការអាហារ ជួយឲ្យយើងអាចគ្រប់គ្រងរបបអាហារបានត្រឹមត្រូវ។
៣. ផឹកទឹកគ្រប់គ្រាន់
ការផឹកទឹកបានច្រើនមិនត្រឹមតែជួយរក្សារាងកាយមិនឲ្យខ្វះជាតិទឹកនោះទេ តែថែមទាំងអាចជួយឲ្យយើងស្រកគីឡូដែរ។ គ្នាយើងកុំគិតថាការផឹកភេសជ្ជៈកំប៉ុងអាចជំនួសទឹកបាននោះ ភេសជ្ជៈប៉ូវកម្លាំងមានទំនាក់ទំនងនឹងជំងឺធាត់ និងជំងឺទឹកនោមផ្អែមប្រភេទ២។ ការបំពេញជាតិទឹកដល់រាងកាយមិនមែនតែការផឹកទឹកតែមួយមុខនោះទេ តែយើងអាចញ៉ាំផ្លែឈើដូចជាផ្លែក្រូច ឪឡឹក ឬត្រសក់បន្ថែម ដើម្បីបំពេញជាតិទឹកដែរ។
៤. ហាត់ប្រាណ
ពេលនិយាយដល់រឿងហាត់ប្រាណ មិនមែនគ្រប់គ្នាសុទ្ធតែអាចធ្វើបាននោះទេ។ ប៉ុន្តែសម្រាប់អ្នកស្រឡាញ់សុខភាព គឺពិតជាអាចធ្វើបាន។ ការហាត់ប្រាណដូចជារត់ រាំ ឬជិះកង់សុទ្ធតែមានប្រយោជន៍ដល់សុខភាពរាងកាយ និងផ្លូវចិត្ត។ បើសិនជាយើងមិនចង់រត់ ឬជិះកង់ យើងអាចចំណាយពេលដើរប្រហែល៣០នាទីក្នុងមួយថ្ងៃ ក៏មានប្រយោជន៍ចំពោះសុខភាពដូចគ្នា។
៥. មិនជក់បារី
បើសិនជាយើងជាអ្នកជក់បារី គួរបញ្ឈប់ទៅដើម្បីសុខភាពរបស់យើង។ ការឈប់ជក់បារី នឹងជួយឲ្យសុខភាពយើងបានល្អឡើងវិញ ព្រោះថារាងកាយយើងនឹងជួសជុលការខូចបានបានលឿន។ គ្នាយើងនឹងទេថា គ្រាន់តែ២០នាទីក្រោយពីយើងឈប់ជក់បារី ចង្វាក់បេះដូង និងសម្ពាធឈាមរបស់យើងក៏ចាប់ផ្ដើមធ្លាក់ចុះដែរ។ កុំនៅចាំអីទៀត ឆាប់ផ្ដាច់បារី បើគ្នាយើងធ្វើមិនបាន គ្រូពេទ្យអាចជួយណែនាំយើងបាន។
៦. គេងបានគ្រប់គ្រាន់
ការគេងបានស្កប់ស្កល់មានប្រយោជន៍ច្រើនដល់សុខភាព ដូចជាជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ ការចងចាំល្អ មានការផ្ដោតអារម្មណ៍បានល្អ និងអាចជួយឲ្យយើងរៀនអ្វីថ្មីបានលឿនផងដែរ។ មួយវិញទៀត ការគេងបានគ្រប់គ្រាន់ក៏ជួយឲ្យយើងបន្ថយហានិភ័យកើតជំងឺបេះដូងទៅថ្ងៃមុខផងដែរ។ ក្នុងមួយយប់ យើងគួរគេងឲ្យបានចន្លោះពីប្រាំពីរ ទៅប្រាំបួនម៉ោង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]