កណ្តាល ៖ កាលពីថ្ងៃទី ២៥ មេសា ២០២១ មន្ត្រីយោធានៅនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ ព្រមទាំងមិត្តភក្តី ត្រូវបានតុលាការ សម្រេចឲ្យជាប់ពន្ធធនាគារ ជាបណ្តោះអាសន្ន ក្រោយត្រូវចោទប្រកាន់ ពីបទ មិនគោរពវិធានការរដ្ឋបាល ក្នុងមាត្រាទី ៤និង មាត្រាទី ១០ នៃច្បាប់ស្តីពីកូវីដ នេះតាមការបញ្ជាក់របស់ លោក ទិន សុចិត្រា អ្នកនាំពាក្យ អយ្យការអមសាលាដំបូង ខេត្តកណ្តាល។
គួរបញ្ជាក់ផងដែរថា កាលពីយប់ ថ្ងៃទី ២៤ មេសា ២០២១ នៅចំណុចផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ ភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ជនសង្ស័យទាំង៣ នាក់នេះ បានជិះរថយន្ត ក្នុងស្ថានភាពស្រវឹង មកដល់ចំណុច ដែលកម្លាំងចម្រុះកំពុងឈរយាម នៅទីតាំង ផ្លូវ១១៥ជិតស្តុប៦០ម៉ែត្រ គួរបន្ថែមថា ជនសង្ស័យទាំង៣នាក់នេះ មានឈ្មោះ ៈ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១.លោក គឹម ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ជាមន្ត្រីយោធា នៅនាយកដ្ឋាន វិស្វកម្ម មានកំរិតជាតិ អាកុល ០.០៧៦មីលីត្រខ្យល់
២. ឈ្មោះ សាត សុម៉ាលី ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ
៣.ឈ្មោះ ណី ប៊ុនធឿន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរគ្រូចិនសែ៕
ដេីម្បីទទួលបានព័ត៌មានរហ័សពីខ្មែរឡូត ៖ https://t.me/khmerload
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]