រដ្ឋបាលខេត្តកំពង់ធំ៖ យោងតាមសេចក្តីប្រកាសព័ត៍មានរបស់ រដ្ឋបាលខេត្តកំពង់ធំនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា អាជ្ញាធរខេត្តកំពង់ធំ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន ០២ករណី នៅភូមិព្រៃវែង ឃុំទ្រៀល ស្រុកតាំងគោក ដែលមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ ឌឹម សុឃឿន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស២.ឈ្មោះ សួន ឡៃហួរ ភេទស្រី អាយុ ២០ឆ្នាំ មុខរបរកម្មការិនីរោងចក្រឌីឡាក់
ចំពោះករណីនេះដែរ រដ្ឋបាលខេត្តកំពង់ធំស្រាវជ្រាវរកឃើញថា បុគ្គលទាំងពីរនេះ ជាប្តីប្រពន្ធរស់នៅក្នុងបន្ទប់ជួលនៅភ្នំពេញ។ យោងតាមបញ្ជាក់នៅសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងទៀតថា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ ពួកគាត់បានជិះម៉ូតូកង់បីផ្ទាល់ខ្លួន ត្រឡប់មកស្រុកកំណើតដោយមិនបានឈប់សម្រាកតាមផ្លូវនោះទេ លុះមកដល់ប៉ុស្តិ៍ត្រួតពិនិត្យព្រំប្រទល់កំពង់ធំ កំពង់ចាម ពួកគាត់បានគេចពីប៉ុស្តិ៍ត្រួតពិនិត្យដោយគេចទៅតាមផ្លូវទឹកឆា (ច្រករណ្តៅ) ហើយបានទៅដល់ផ្ទះនៅម៉ោង៩ព្រឹក។
ពេលទៅដល់ផ្ទះ ពួកគាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ក្រៅពីគ្រួសារចំនួន ០៦នាក់ ដោយសារតែពួកគាត់ត្រូវអាជ្ញាធរឃុំធ្វើការវាស់កម្តៅ និង ចាត់ឱ្យពួកគាត់ធ្វ់ចត្តាឡីស័កនៅផ្ទះដោយខ្លួនឯងភ្លាមៗ ហើយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ បានបញ្ជូនទៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀល។
ក្នុងអំឡុងពេលនៃការធ្វើចត្តឡីស័ក អ្នកទាំងពីរពុំមានរោគសញ្ញាសង្ស័យនោះទេ ទើបនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យយកសំណាកនោវិទ្យាស្ថានសុខភាពសាធារណៈ និង ទទួលបានលទ្ធផលថាវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២៥ ខែមេសានេះ៕
ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]