បរទេស៖ នៅពេលដែលយើងគិតដល់រថយន្តស្ព័រ រឿងដែលនឹកដល់ដំបូងគឺល្បឿននិងភាពទាក់ទាញរបស់វា។ ទោះបីជាយានយន្តកំពូលលឿនទាំងនេះ មានផ្នែកខាងក្រៅឡូយក៏ដោយ ក៏ផ្នែកខាងក្នុងពួកវាខ្លះក៏ឡូយមិនចាញ់ខាងក្រៅដែរ ដែលជួយឱ្យអ្នកបើកបរមានអារម្មណ៍ថាដូចជាកំពុងអង្គុយក្នុងរឿង sci-fi បែបអនាគតយ៉ាងអ៊ីចឹង។ ក្នុងប៉ុន្មានទសវត្សថ្មីៗនេះ ឧស្សាហកម្មយានយន្តបានរចនាផ្នែកខាងក្នុងរថយន្តស្ព័រកាន់តែទំនើបទៅៗ និងមានការរីកចម្រើនខ្លាំង។
កុំឱ្យចាំយូរ ខាងក្រោមគឺជារថយន្តស្ព័រទាំង10ដែលមានការរចនាខាងក្នុងឡូយអស់ស្ទះ៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស10. Mercedes-AMG GT

ផ្នែកខាងក្នុងរបស់រថយន្ត Mercedes ស្ថិតក្នុងចំណោមផ្នែកខាងក្នុងរបស់រថយន្តដែលល្អបំផុតនៅលើពិភពលោក។

9. W Motors Fenyr Supersport

រថយន្តស្ព័រ limited-edition មួយនេះគឺត្រូវបានគេហៅថាជា true performance monster និងមានការរចនាផ្ទៃខាងក្នុងទំនើប និងទាក់ទាញមែនទែន។

8. Bugatti Chiron

ផ្នែកខាងក្នុងរបស់រថយន្តនេះមានអំពូល LED ដែលមានរាងជាអក្សរ C នៅចំកន្លែងបែងចែកកៅអីចេញជាពីរ ហើយវាបានរំលេចនូវភាពឆើតឆាយនៃរថយន្តម៉ាក Bugatti Chiron មួយនេះ។

7. McLaren 720s

មិនដូចរថយន្តស៊េរីដទៃនោះទេ កៅអីរបស់រថយន្ត McLaren 720s មានផាសុកភាព ស្រួលអង្គុយខ្លាំង ដោយវាប្រើពូកគុណភាពខ្ពស់បំផុតប៉ុណ្ណោះមិនធ្លាប់មាននៅក្នុងឡានទំនើបនានា។

6. Spyker C8 Aileron

ផ្នែកខាងក្នុងត្រូវបានរចនាឡើងមើលទៅដូចជាកាប៊ីនយន្ដហោះច្រើនជាងឡាន ដោយមានសភាពធំទូលាយមែនទែន។

5. Porsche 911 Turbo S

រថយន្ត Porsche 911 Turbo S មានផ្នែកខាងក្នុងឡូយខ្លាំងក្នុងចំណោមរថយន្ត Porsche ដទៃទៀត ដែលការរចនាមានការរួមបញ្ចូលគ្នារវាងបច្ចេកវិទ្យាទំនើប និងការរចនាបែប classic។

4. Ferrari 812 Superfast

បើទោះជាផ្នែកខាងក្នុងរបស់រថយន្ត Ferrari 812 Superfast មិនល្អប្រណិតដូចរថយន្តដទៃទៀតក៏ដោយ ក៏ម៉ាស៊ីនត្រជាក់ ឬ A/C vents របស់វាមានរាងដូចជាម៉ាស៊ីនចំហេះយន្តហោះយ៉ាងអ៊ីចឹង។

3. Lamborghini Sian Roadster

ការរចនាផ្នែកខាងក្នុងនៃរថយន្ត Sian Roadster limited-edition ចុងក្រោយមានលក្ខណៈផ្តាច់មុខតែឯងតែម្តង ដោយបានបំពាក់ដោយឧបករណ៍ឌីជីថលទាំងស្រុង និងរន្ធខ្យល់ចេញចូល (air vent) របស់វាគឺព្រីនពី 3D។

2. Aston Martin One-77

គ្រាន់តែបើកទ្វារមកភ្លាម គួរឱ្យចង់ចូលបើកទៅហើយ! រថយន្ត Aston Martin One-77 មានផ្នែកខាងក្នុងដែលទំនើបនិងឡូយបំផុត ហើយរថយន្តនេះផលិតតែ77គ្រឿងប៉ុណ្ណោះក្នុងលោក។

1. Pagani Huayra Lampo


មិនស្ងើចសរសើរមិនបានព្រោះរថយន្តរបស់ Pagani មិនថាល្បឿនឬក៏ផ្នែកខាងក្នុងនោះទេ ពួកវាគឺមានការរចនាបានយ៉ាងល្អ។ រថយន្តដ៏កម្រ Huayra Lampo ពីក្រុមហ៊ុនផលិតរថយន្តរបស់អ៊ីតាលីមួយនេះ មានផ្នែកខាងក្នុងរបស់វាឡូយបំផុតមិនធ្លាប់មាន ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ៕
Join us: https://t.me/khmerload
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]