ភ្នំពេញ៖ ក្រុមហ៊ុនសម្ភារៈអេឡិចត្រូនិចលំដាប់ពិភពលោក Haier Electrical Appliances បានផ្តល់អំណោយជាឧបករណ៍វេជ្ជសាស្ត្រ ម៉ាស៊ីនជំនួយដង្ហើមចំនួន ៤ គ្រឿង ដែលមានតម្លៃសរុប ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូនដល់រដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើដល់វិស័យសុខាភិបាលក្របខណ្ឌក្រសួងមហាផ្ទៃ ក៏ដូចជារួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

រូបភាពក្នុងកម្មវិធីប្រគល់ម៉ាស៊ីនជំនួយដង្ហើម
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កម្មវិធីសប្បុរសធម៌មួយនេះ ត្រូវបានប្រារព្ធឡើងនៅទីស្តីការក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ, ឯកឧត្តម ជា ណារិន្ទ នាយកនៃនាយកដ្ឋានវេជ្ជសាស្ត្រនៃក្រសួងមហាផ្ទៃ, លោក Wang Jiemin ប្រធានសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាសានទុង, លោក Zheng Shijun អគ្គលេខាធិការសមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាសានទុង និង លោក Wang Sheng នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនសម្ភារៈអេឡិចត្រូនិចលំដាប់ពិភពលោក Haier Electrical Appliances ប្រចាំប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ បានធ្វើការថ្លែងអំណរគុណចំពោះក្រុមហ៊ុន Haier Electrical Appliances ដែលបានផ្តួចផ្តើមគំនិតសប្បុរសធម៌ និងបានផ្តល់ជាឧបករណ៍វេជ្ជសាស្ត្រទាំងនេះជួយដល់ប្រទេសកម្ពុជា ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលកន្លងមកនេះ។

រូបភាពក្នុងកម្មវិធីប្រគល់ម៉ាស៊ីនជំនួយដង្ហើម

អំណោយឧបករណ៍វេជ្ជសាស្ត្រ ៤ គ្រឿង ដែលជាជំនួយរបស់ក្រុមហ៊ុន Haier Electrical Appliances និង កិច្ចជ្រោមជ្រែងពីសំណាក់សមាគមអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាសានទុង គឺជាម៉ាស៊ីនជំនួយដង្ហើម អាចប្រើប្រាស់ចំពោះកុមារនិងមនុស្សពេញវ័យ ក្នុងប្រតិបត្ដិការសង្គ្រោះ​បឋម និងសង្គ្រោះបន្ទាន់របស់ក្រុមគ្រូពេទ្យ។  

លោក Wang Sheng នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Haier Electrical Appliances ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា Haier មិនត្រឹមតែជាក្រុមហ៊ុនផ្តល់នូវសម្ភារៈអេឡិចត្រូនិច សម្រាប់គេហដ្ឋានដែលមានគុណភាពខ្ពស់ប៉ុណ្ណោះទេ ថែមទាំងជាក្រុមហ៊ុនដែលយកចិត្តទុកដាក់លើកិច្ចការងារសង្គម តាមរយៈការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងជាមួយជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ។

សូមបញ្ជាក់ផងដែរថា Haier ត្រូវបានទទួលស្គាល់ដោយ Euromonitor International រយៈពេល ១២ ឆ្នាំជាប់ៗគ្នា ថាជាក្រុមហ៊ុនសម្ភារៈអេឡិចត្រូនិចប្រើប្រាស់ក្នុងគេហដ្ឋានលំដាប់ថ្នាក់លេខ ១​ ទូទាំងពិភពលោក និងមានក្រុមហ៊ុនក្រោមការគ្រប់គ្រងចំនួន ៧ រួមមាន GE នៅសហរដ្ឋអាមេរិក, AQUA នៅប្រទេសជប៉ុន, Candy នៅប្រទេសអ៊ីតាលីជាដើម៕ 

  ក្រុមហ៊ុន Haier Electrical Appliances
  ក្រុមហ៊ុន Haier Electrical Appliances
រូបភាពក្នុងកម្មវិធីប្រគល់ម៉ាស៊ីនជំនួយដង្ហើម
រូបភាពក្នុងកម្មវិធីប្រគល់ម៉ាស៊ីនជំនួយដង្ហើម
រូបភាពក្នុងកម្មវិធីប្រគល់ម៉ាស៊ីនជំនួយដង្ហើម
រូបភាពក្នុងកម្មវិធីប្រគល់ម៉ាស៊ីនជំនួយដង្ហើម
រូបភាពក្នុងកម្មវិធីប្រគល់ម៉ាស៊ីនជំនួយដង្ហើម
ក្រុមហ៊ុនHaierផ្តល់ជំនួយម៉ាស៊ីនជំនួយដង្ហើមដល់កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]