ថៃ៖ ​ សម្រាប់ប្រិយមិត្តនិយម និង​តាមដានខ្សែភាពយន្តភាគថៃប្រាកដជាបានស្គាល់ច្បាស់ហើយ អំពីកំពូលតារាសម្តែងល្បីៗរបស់ថៃ អមជាមួយនិងទេពកោសល្យប៉ិនប្រសប់ បត់បែនបានទៅគ្រប់ទម្រង់ ដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ ជក់ចិត្តនិង​ដិតអារម្មណ៍ ជាមួយនិងការសម្តែងចេញជាខ្សែភាពយន្តនីមួយៗ របស់កំពូលតារាថៃទាំងនេះ។

ដោយឡែក ថ្ងៃនេះដែរ យើងខ្ញុំនឹងលើកយក ដៃគូសម្ដែងរបស់តារាថៃដែលមានកម្ពស់ខុសគ្នា ប៉ុន្តែមានភាពសាកសមគ្នា និង គួរឲ្យស្រឡាញ់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ខាងក្រោមនេះជាគូរឿងភាគថៃដែលមានកម្ពស់ខុសគ្នាគួរឱ្យស្រឡាញ់៖

សូមទស្សនារូបភាពខាងក្រោម៖

១.Pon Nawasch និង Bua Nalinthip

Pon Nawasch និង Bua Nalinthip

តារាទាំងពីរនេះ បានជួបជុំគ្នាសម្ដែងនៅក្នុងរឿង« Praomook» លោក Pon Nawasch និង Bua Nalinthip មានកំពស់ខុសគ្នា ២១ សង់ទីម៉ែត្រ។ តារាសម្តែងដែលមានសម្រស់ស្រស់ស្អាត Pon Nawasch មានកម្ពស់ ១៨៣ សង់ទីម៉ែត្រ រីឯនាង Bua Nalinthip មានកំពស់ ១៦២ សង់ទីម៉ែត្រ។

២.Kem Hussawee និង Mookda Narinrak

Kem Hussawee និង Mookda Narinrak

នៅក្នុងរឿង «So Wayree» លោក Kem Hussawee និង Mookda Narinrakបានធ្វើការសម្ដែងរួមគ្នាម្ដងទៀត។ លោក Kem Hussawee មានកម្ពស់ ១៨៧ សង់ទីម៉ែត្រ និង Mookda មានកម្ពស់ ១៦៥ សង់ទីម៉ែត្រ ធ្វើឱ្យមានភាពខុសគ្នា ២២ សង់ទីម៉ែត្រ។

៣.Son Yuke and Vill Wannarot

Son Yuke and Vill Wannarot

គួរបញ្ជាក់ផងដែរថា តារាទាំងពីរដួងនេះ ធ្វើការជាមួយគ្នាក្នុងរឿងភាគជាច្រើន Son Yuke លោក មានកំពស់ ១៨៤ សង់ទីម៉ែត្រ និង Vill Wannarot មានកំពស់ ១៦៦ សង់ទីម៉ែត្រ។

គូស្នេហ៍ ក្នុងល្ខោននេះមានកំពស់ខុសគ្នា ១៨ សង់ទីម៉ែត្រ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]