ឥណ្ឌា៖ អាចនិយាយបានថា នៅក្នុងពេលនេះប្រទេសឥណ្ឌា កំពុងតែជួបវិបត្តិដ៏ធំដោយសារការលុកពីវីរុសកូវីដ១៩រលកទី២ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ សេដ្ឋកិច្ច និងធ្វើឲ្យមនុស្សជាច្រើននាក់បានឆ្លងជំងឺកូវីដ និងបានស្លាប់ដោយសារវីរុសនេះផងដែរ។

ជាការពិតណាស់ ពេលនេះក្នុងពេលប្រព័ន្ធវិស័យសុខាភិបាលឥណ្ឌាស្ទើរតែមានការដួលរលំទៅហើយ ដោយសារតែអ្នកជំងឺចេះកើនឡើងរាល់ថ្ងៃឥតស្រាកស្រាន ចំណែកឯក្រុមគ្រូពេទ្យវិញក៏បានបំពេញការងារជួយសង្គ្រោះអ្នកជំងឺដោយគ្មានបានសម្រាកឡើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយឃើញថាពេលនេះឥណ្ឌាកំពុងតែត្រូវការជំនួយជាបន្ទាន់បែបនេះទើបមាន ប្រទេសមួយចំនួនបានស្ម័គ្រចិត្តជួយឥណ្ឌា រួមបញ្ជូលទាំងគូប្រជែងនយោបាយ ចិន និងប៉ាគីស្ថានផងដែរ។

Join Us: https://t.me/khmerload

ខាងក្រោមនេះគឺជាប្រទេសដែលស្ម័គ្រចិត្តជួយឥណ្ឌាដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩​៖

១.អូស្ត្រាលី

រដ្ឋាភិបាលអូស្ត្រាលីកំពុងតែធ្វើការពិចារណាឧបករណ៍ដែលត្រូវបរិច្ចាគទៅប្រទេសឥណ្ឌា ដែលមានដូចជាម៉ាស៊ីនជំនួយដង្ហើម និងអុកសុីសែនផងដែរ។

រូបតំណាង

២.ចិន

អ្នកនាំពាក្យក្រសួងការបរទេសនៃប្រទេសចិនបាននិយាយថា ពួកគេត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ផ្តល់នូវអ្វីដែលឥណ្ឌាត្រូវការ ដោយពេលថ្មីៗនេះ ប្រទេសចិនកំពុងតែចរចារជាមួយនឹងមន្ត្រីសុខាភិបាលឥណ្ឌា។

រូបតំណាង

៣.អាល្លឺម៉ង់

អាល្លឺម៉ង់បានធ្វើការដឹកបំពង់អុកសុីសែនចំនួន២៣ ដែលអាចនឹងទៅដល់អាល្លឺម៉ង់ក្នុងសប្តាហ៍នេះ។

រូបតំណាង

៤.ប៉ាគីស្ថាន

ចំពោះប៉ាគីស្ថានគឺសម្តែងការគាំទ្រឥណ្ឌាដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ប៉ុន្តែការសម្រេចចិត្តក្នុងការជួយផ្នែកណាមួយនោះ គឺមិនទាន់បង្ហាញឡើយ ដោយប្រទេសទាំងពីរមានគម្រោងប្រជុំនៅប្រទេសបែលហ្ស៊ិក នៅចុងខែ ឧសភាខាងមុខនេះ។

រូបតំណាង

៥. អារ៉ាប៊ីសាអូឌីត

រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានដឹកជញ្ជូនសារធាតុអុកស៊ីសែន ៨០ តោន ដើម្បីជួយឥណ្ឌាទប់ទល់នឹងជំងឺកូវីដ១៩ កាលពីប៉ុន្មានថ្ងៃមុននេះ។

រូបតំណាង

៦.សិង្ហបុរី

សិង្ហបុរីបានបរិច្ចាគធុងស្តុកអុកសុីសែនចំនួន៤ទៅកាន់ប្រទេសឥណ្ឌា តាំងពីពីរថ្ងៃមុននេះ។

រូបតំណាង

៧.ចក្រភពអង់គ្លេស

ចក្រភពអង់គ្លេសបានផ្តល់ជូន ឥណ្ឌានូវម៉ាស៊ីនជំនួយដង្ហើម១៤០ បំពង់អុកសុីសែន៤៩៥ ដើម្បីរួមចំណែកជួយទប់ស្កាត់ជំងឺកូវីដ១៩ ដោយរំពឹងថាឧបករណ៍ទាំងនេះនឹងទៅដល់ឥណ្ឌានៅក្នុងសប្តាហ៍នេះ។

រូបតំណាង

៨. សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកកំពុងបញ្ជូនការផ្គត់ផ្គង់ អុកស៊ីសែន ឧបករណ៍ធ្វើតេស្តកូវីដ១៩ ថ្នាំព្យាបាល និងឧបករណ៍ការពារផ្សេងៗទៀតផងដែរ។
យ៉ាងណាមិញសហរដ្ឋអាមេរិកក៏ធ្លាប់បានផ្តល់ជំនួយចំនួន ៥,៩ លានដុល្លារអាមេរិកដល់ប្រទេសឥណ្ឌារួចហើយដែរ។

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]