មីយ៉ាន់ម៉ា: ជារឿងដ៏សែនភ្ញាក់ផ្អើលមួយផងដែរ បន្ទាប់ពីបវរកញ្ញាឯកចក្រវាលប្រទេសមីយ៉ាន់ម៉ា ត្រូវបានស្ថាប័ន Miss Universe ពិភពលោកបានបញ្ចូលជាបេក្ខភាពក្នុងចំណោមបញ្ជីបេក្ខភាពតំណាងជាតិ ដែលនឹងត្រៀមចូលប្រកួតដណ្តើមមកុដបវរកញ្ញាឯកចក្រវាលពិភពលោក នៅរដ្ឋផ្លរីដាសហរដ្ឋអាមេរិក នាពេលខាងមុខ។

យ៉ាងណាមិញចំពោះ ប្រវត្តិនៃការសិក្សា និងខ្សែជីវិតរបស់នាង Thuzar Wint Lwin ក៏មានប្រវត្តិមិនធម្មតាដែរដោយ÷

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នាង Thuzar Wint Lwin

-  នាងធ្លាប់ ជាអតីតនិស្សិតភាសាអង់គ្លេសនៅ សាកលវិទ្យាល័យ East Yangon ហើយក៏មាន សញ្ញាបត្រក្នុងវិស័យទេសចរណ៍និងបដិសណ្ឋារកិច្ចពីសាកលវិទ្យាល័យ Star នៅភូមា ។

-  នៅក្រៅសាលា Thuzar ធ្វើការជាអ្នកបង្ហាញម៉ូត និងជាអ្នកបង្កើតវីដេអូទាក់ទងនឹងសម្រស់។ នាងជាមនុស្សដែលរីករាយនឹងការជួយស្រ្តីផ្សេងទៀត និងជាមនុស្សមានទំនុកចិត្តខ្ពស់ ។

នាង Thuzar Wint Lwin

ដោយឡែកកាលពីពេល ថ្មីៗនេះ នាងបានធ្វើការវះកាត់ ដោយបានយកដុំពកចេញពីសុដន់របស់នាង ។ ក្នុងនាមជាអ្នក រស់រានមានជីវិតក្រោយពីទទួលបានការវះកាត់ នាងបាននឹងកំពុងធ្វើការជាមួយមូលដ្ឋានគ្រឹះនៃ ការយល់ដឹងអំពីជម្ងឺមហារីកសុដន់ ដើម្បីគាំទ្រអ្នកជម្ងឺនិង នាំឱ្យមានការយល់ដឹងដល់បុព្វហេតុនានាក្នុងការរស់រានមានជីវិត និងការមានជំនឿជាក់លើខ្លួនឯង ។ Thuzar ជឿថា ទោះជាអ្នកប្រឈមមុខនឹងការតស៊ូក្នុងជីវិត យ៉ាងណាក៏ដោយ ការតស៊ូ និងក្តីសង្ឃឹមគឺជាគន្លឹះតែមួយគត់ដើម្បីជំនះឧបសគ្គនានា ។

ដើម្បីទទួលបានព័ត៌មានបន្ថែម និងថ្មីៗ ព្រមទាំងរហ័សពីគេហទំព័រខ្មែរឡូតសូមចុច៖ https://t.me/khmerload

នាង Thuzar Wint Lwin
នាង Thuzar Wint Lwin
នាង Thuzar Wint Lwin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]